ដើម្បីអបអរដល់ថ្ងៃគម្រប់ ១៥ឆ្នាំនៃកីឡាករ Messi ដែលបានចាប់ផ្តើមចូលប្រកួតផ្លូវការដល់ក្រុម Barcelona ក្រុមហ៊ុនផលិតសម្ភារៈកីឡាករ Adidas បានច្នៃម៉ូតស្បែកជើងយ៉ាងពិសេសមួយសម្រាប់ Lionel Messi តែម្នាក់គត់ដែលមានឈ្មោះថា MESSI 15 YEARS’ NEMEZIZ។

ការរចនាពិសេសនៃ NEMEZIZ គឺរចនាឡើងដោយមានការបំផុសគំនិតពន្លឺដែលវាពន្លឺនោះគឺតំណាងអោយភាពជោគជ័យដែល Messi បានសម្រេចក្នុងអាជីពរបស់គាត់ ហើយចំណុច ‘ប្រាំ’ នៅលើប្រអប់ជើងខាងឆ្វេងដែលតំណាងឱ្យ Ballon d’Ors ៥ របស់គាត់ និងនៅខាងស្តាំគឺមានរូបសញ្ញាផ្ទាល់ខ្លួនរបស់គាត់ ‘M’ ទៀតផង។