ខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវ Chelsea បានរងរបួសក្នុងពេលកម្តៅសាច់ដុំមុន ពេ​ល​ក្រុម​ភ្ញៀវមាន់គកបារាំងមានឪកាសនាំមុខក្នុងការកក់កៅអីទៅការប្រកួតយូរ៉ូឆ្នាំ ២០២០ បន្ទាប់ពីផ្តួល ម្ចាស់ផ្ទះអ៊ីស្លង់​ក្នុងលទ្ធផល១:0។

ប្រភពពី BBC បានចុះផ្សាយថាៈ ខ្សែបម្រើនាំលេង Kante រងរបួសសាច់ដុំហើយ​ត្រូវបានជំនួស​ដោយ​ខ្សែ​ការពារ Moussa Sissoko របស់ក្រុម Tottenham ខណៈមិត្តរួមក្រុម តោខៀវ Olivier Giroud ធ្វើ​បានសម្រេចដោយរកបានគ្រាប់បាល់ទី ៣៧ របស់ខ្លួនសម្រាប់ក្រុមម្ចាស់ជើងឯកពិភពលោក World Cup ២០១៨ ដោយអាជ្ញាកណ្តាលសម្រេចផ្តល់បាល់ប៉េណាំងទីនៅក្រោយកីឡាករអ៊ីស្លង់ ធ្វើអោយ ខ្សែប្រយុទ្ធ Griezmann របស់ក្រុម Barcelona ដួលក្នុងតំបន់គ្រោះថ្នាក់។

បារាំងស្ថិតនៅលេខ ២ ក្នុងពូល H ប៉ុន្តែមាន ៦ ពិន្ទុនាំមុខក្រុមអ៊ីស្លង់នៅលេខ ៣ ។ តួកគីបានរក្សា​ជំហរ​​របស់ពួកគេនៅកំពូលក្រុមខណៈខ្សែប្រយុទ្ធ Eenonon Cenk Tosun របស់ Everton រកបាន​គ្រាប់បាល់១គ្រាប់ដើម្បីយកឈ្នះអាល់បានី ១-០។

វីដេអូ: