ក្នុងការប្រកួតជម្រុះ World Cup 2022 Qualifier ប្រចាំតំបន់អាស៊ី កាលពីថ្ងៃព្រហស្បតិ៍​ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ យប់មុិញ ក្រុមជម្រើសជាតិអូស្ត្រាលី បានលត់ក្រុមជម្រើសជាតិណេប៉ាល់ យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ ទល់នឹង ០។

កីឡាករ Jamie Maclaren បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ បានជួយអោយក្រុមជម្រើសជាតិអូស្ត្រាលី បានយកឈ្នះលើក្រុមជម្រើសជាតិណេប៉ាល់ ក្នុងទីក្រុង Canberra។ ក្រោយពីក្រុមរបស់ខ្លួនបានកត់ត្រាជ័យជម្នះដ៏ធំបំផុតលើទឹកដីខ្លួនឯងក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។

លោក Graham Arnold គ្រូបង្វឹកក្រុមជម្រើសជាតិអូស្ត្រាលី បានឲ្យដឹងថា៖ «យើងបានបង្កើតឱកាសជាច្រើន និងមានភាពមុតស្រួចយ៉ាងខ្លាំង ក្នុងដំណាក់កាលដ៏ចាំបាច់»។ នៅក្នុងទីក្រុងតេអេរ៉ង់ឯនោះវិញ ខ្សែប្រយុទ្ធ Karim Ansarifard បានស៊ុតបាល់បញ្ចូលទី៤គ្រាប់ ស្របពេលដែលកីឡាករ Sardar Azmoun បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ខណៈដែលក្រុមជម្រើសជាតិអ៊ីរ៉ង់ បានផ្តួលក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ៥-០៕

Video: