ក្រុម Sunderland បាន​បន្ត​ដុនដាប​ទៀត​នៅ​ក្រប​ខណ្ឌ​លី​គ​លំដាប់​ទី​៣ អង់គ្លេស​រឺ League One ខណៈ​បណ្ដេញ​គ្រូ​បង្វឹក​លោក Jack Ross ចេញពី​តំណែង​ក្រោយ Sunderland បាន​ត្រឹម​លេខ​៦ ក្នុង​តារាង​បន្ទាប់ពី​លេង​បាន ១១​ប្រកួត​។

លោក Jack Ross បាន​ទទួល​តំណែង​នេះ​កាលពី​ខែ​ឧសភា​ឆ្នាំមុន និង​បាន​ដឹកនាំ​ក្រុម​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ EFL Trophy និង​វគ្គ Play-Off, League One រដូវ​កាល​មុន តែ​ចាញ់ Portsmouth និង Charlton​។ ​​អ្នកគាំទ្រ​ចាប់​ផ្ដើម​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​លោក Jack Ross ក្រោយ​ចាញ់​ចុង​ក្រោយ​បំផុត​ចុង​សប្ដាហ៍​កន្លង​ទៅ​ ដោយ​មានការ​ស្រែក​ចំអក​ដាក់​គ្រូ​បង្វឹក​ធ្វើ​អោយ Sunderland ធ្លាក់​មក​លេខ​៦ តាម​ពីក្រោយ​ក្រុម​លេខ​២ Wycombe ៤​ពិន្ទុ និង​តាម​ពីក្រោយ​ក្រុម​នាំ​មុខ​គេ Ipswich Town ៨​ពិន្ទុ​។

​រំលឹក​ថា Sunderland បាន​ធ្លាក់​ចេញពី​ក្រប​ខណ្ឌ​កំពូល English Premier League ក្រោយ​បញ្ចប់​បាត​តារាង​នៅ​រដូវ​កាល​២០១៦–១៧​។ ធ្លាក់​ដល់​ក្រប​ខណ្ឌ League Championship, Sunderland បន្ត​ដុន​ដាប​ធ្លាក់​ដល់ League One ទៀត មុន​ពេល​ឈាន​ដល់​វគ្គ Play-Off រដូវ​កាល​មុន​តែ​មិន​ជោគជ័យ​៕