លោកគ្រូបង្វឹក Jürgen Klopp បាននិយាយប្រាប់ទៅសារព័ត៌មាន UK newspapers ថា៖ “ បន្ទាប់ពីលោក Rodgers ត្រូវបានដកចេញពីតំណែងអ្នកចាត់ការក្លឹបហង្សក្រហម Liverpool កាលពី ៤ឆ្នាំមុនសមត្ថភាព និងជោគជ័យរបស់លោក Rodgers មិនបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនោះទេ ចំពោះសាធារណជន។
នៅពេលដែលអ្នកចាត់ការ brendan-rodgers ម្នាក់ត្រូវបានដកចេញពីតួនាទី ពួកគេគិតថាប្រហែលជាអ្នកចាត់ការនោះមិនចេះដឹកនាំក្រុម ដើម្បីលេងបាល់ទាត់ឱ្យបានល្អទេមើលទៅ ការគិតដូច្នេះមិនមែនជាការពិតនោះទេ”។ Kloop ថា: “ខ្ញុំមិនបានដឹងពីស្ថានភាពច្បាស់លាស់នោះទេ ប៉ុន្តែខ្ញុំជឿថាមិនមែនដោយសារមូលហេតុសមត្ថភាពរបស់ Rodgers ឡើយ ព្រោះខ្ញុំដឹងពីទម្រង់លេងរបស់ Liverpool កាលពីមុន គឺពួកគេធ្វើបានល្អណាស់”។
“យើងធ្លាប់ប្រកួតជាមួយពួកគេកាលខ្ញុំនៅក្លឹប Borussia Dortmund។ យើងលេងមិនសូវបានល្អទេនៅថ្ងៃនោះ ហើយយើងបានចាញ់ Liverpool ៤ទល់នឹង០។ ពួកគេលេងបានល្អណាស់ ហើយខ្ញុំគោរពគាត់ក្នុងតួនាទីជាអ្នកចាត់ការម្នាក់”។