គ្រាប់បាល់តែតបញ្ចូលទីនៅជិតបញ្ចប់ការប្រកួតពីសំណាក់ខ្សែបម្រើ Casemiro spares បានសង្គ្រោះក្រុម Real Madrid ពីការរងបរាជ័យដ៏អាម៉ាសនៅលើទឹកដីខ្លួនឯង ក្រោមស្នាដៃក្រុម Club Brugge កាលពីថ្ងៃអង្គារ ខណៈដែលក្រុមរបស់លោក Zinedine Zidane បានវាយបកដេញតាមពីក្រោយ២គ្រាប់ ដើម្បីដណ្តើមបានលទ្ធផលស្មើ ២-២។
ក្រុម Real Madrid បានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុម Brugge ទាំងស្រុងក្នុងតង់ទី១ ហើយខ្សែប្រយុទ្ធល្បឿនលឿនរបស់ពួកគេ Emmanuel Dennis បានស៊ុតបាល់បញ្ចូលទី២គ្រាប់នាកីឡដ្ឋាន Santiago Bernabeu និងគួរតែរកបានគ្រាប់បាល់ទី៣របស់គេ បន្ទាប់ពីចូលលេងនៅតង់ទី២។
ផ្ទុយទៅវិញក្រុម Real បានវាយបកវិញ ខណៈដែលខ្សែការពារ Sergio Ramos បានតែតបាល់បញ្ចូលទី១គ្រាប់ នៅមុនពេល Casemiro រកបានគ្រាប់បាល់តាមស្មើនៅនាទី ទី៨៥ ពោលគឺភ្លាមៗ បន្ទាប់ពីកីឡាករ Ruud Vormer របស់ក្រុម Brugge បានរងពិន័យកាតក្រហម សម្រាប់ការទទួលបានកាតលឿងជាលើកទី២។ បញ្ចប់ការប្រកួតក្រុមទាំងពីរទទួលបានលទ្ធផល ២-២ ស្មើរ៕
ប្រភពព័ត៌មាន៖ Channel News Asia