កំពូលខ្សែប្រយុទ្ធ Lionel Messi បានសារភាពជាចំហរដោយគ្មានការលាក់លៀមកាលពីខែមុនថា រូបគេពិតជានឹកដល់គូប្រជែងដ៏សំខាន់គឺ Cristiano Ronaldo ជាខ្លាំង ក្រោយពីខកខានមិនបានជួបប្រកួតគ្នានៅលីកកំពូលអេស្បាញ La Liga អស់រយៈពេល២រដូវកាលមកហើយពោលគឺបន្ទាប់ពីខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិ ព័រទុយហ្កាល់រូបនេះសម្រេចផ្ទេរទៅកាន់ ក្លិបយក្ស Juventus ក្នុងក្របខ័ណ្ឌ Serie A ។
យោងគេហទំព័រ Fox Sports ម្ចាស់ពានរង្វាន់បាល់មាស ៥សម័យ បន្ថែមថាៈ ពិតណាស់ខ្ញុំនឹក Ronaldo គាត់គាត់ជាបុគ្គលសំខាន់ធ្វើឱ្យ Real Madrid ក្លាយជាក្រុមខ្លាំងបំផុតនៅអឺរ៉ុប ។យើងមានអារម្មណ៍ថាការចាកចេញរបស់គាត់ ដូចជាអ្វីដែលក្រុមផ្សេងបានបាត់បង់តារាឆ្នើមរបស់គេដូច្នេះដែរ។ ពេលនេះលីកកំពូលទាំងមូលនឹកដល់គាត់ មនុស្សមួយចំនួនតូចបានសម្តែងអារម្មណ៏ខឹងសម្បារតែ ការពិតគាត់រកបាន ៥០ គ្រាប់បាល់ ក្នុងមួយរដូវកាលនិងវាជាកត្តាសំខាន់ដែលនាំពួកគេឈានទៅរកភាពជោគជ័យ។
Messi បន្តថាៈ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាន ផ្សព្វផ្សាយនិងអ្នកគាំទ្រភាគីម្ខាងៗនិងនិយាយបំផ្លើសបញ្ជាក់ថា ពួកយើងមិនមែនជាមិត្តល្អ និងមិនដែលមានមានទំនាក់ទំនងល្អតែការពិតតែសម្រាប់យើង តែងតែចង់កែលំអខ្លួនឯងព្រោះយើងមិនមានទំនាក់ទំនងច្រើនទេ។ព្រោះយើងស្គាល់គ្នាតែពីរប្រកួតសំខាន់ប៉ុណ្ណោះក្នុងមួយរដូវកាលនិងពិធីប្រគល់រង្វាន់ធំៗការពិតពួកយើងតែងតែនិយាយគ្នាដោយទំនាក់ទំនងល្អ ។