វីរបុរសក្រុមបិសាចក្រហម Paul Scholes បានសម្លឹងឃើញថាអតីតក្រុម របស់លោកត្រូវតែពង្រឹងតំបន់ពីរដែលខានមិនបានគឺការចុះហត្ថលេខានាំយក ខ្សែបម្រើកណ្តាលថ្មីម្នាក់និងខ្សែប្រយុទ្ធម្នាក់ដើម្បីមកពង្រឹងក្រុមបន្ថែមទៀត។
បន្ទាប់ពីអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer គ្រូបង្វឹកបិសាចក្រហមបានអនុញ្ញាតឱ្យ Romelu Lukaku ចាកចេញជាអចិន្ត្រៃយ៍ខណៈ Alexis Sanchez ក៏បានផ្ទេរទៅ Inter Milan ក្នុងលក្ខណ្ឌខ្ចីជើងផងដែរនោះ ធ្វើអោយក្រុមមានចន្លោះប្រហោង ដែល Scholes បានចាត់ទុកថាជាកំហុសរបស់ក្លឹប។បើទោះបីជាក្លឹបបានព្យាយាមចុះហត្ថលេខាខ្សែបម្រើ Sean Longstaff របស់ Newcastle និង Declan Rice របស់ក្រុម Newcastle United មិនបានទទួលជោគជ័យរួចមក។
ថ្លែងទៅកាន់ទូរទស្សន៍ BBC 5 live: Scholes ជឿជាក់ថាក្រុមរបស់លោក Solskjaer ត្រូវការពង្រឹង តំបន់កណ្តាលនិងការវាយប្រហារ។ អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះបន្តថាៈ ខ្ញុំគិតថាវា មានសារៈសំខាន់ណាស់សម្រាប់ពេលនេះ ព្រោះពួកគេត្រូវការកីឡាករដែលអាចគ្រប់គ្រងការប្រកួត បានព្រមជាមួយខ្សែបម្រើដែលមានទេពកោសល្យមួយចំនួននៅទីនោះ។ប៉ុន្តែខ្ញុំគិតថា Ole កំពុង សំឡឹងមើល ។ ខ្ញុំមានការព្រួយបារម្ភតំបន់ប្រយុទ្ធទោះបីជាយើងមាន Mason Greenwood Marcus និង Martial។
Man.United នឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម West Ham United នៅថ្ងៃអាទិត្យទី ២២ កញ្ញា ២០១៩នេះ ក្នុងការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៏ទី៦របស់ពួកគេ។