ប្រភពពី Diario Gol បានចុះផ្យាយថា ប្រធានក្រុមអធិរាជសSergio Ramos បានចង្អុលឈ្មោះ​មិត្តរួមក្រុម​ចំៗ​សម្រាប់លទ្ធផលបរាជ័យនៅក្របខណ្ឌ Uefa Champion League ក្រោយចាញ់​ក្រុម PSG ក្នុងលទ្ធផល ៣:0​កាលពីថ្ងៃពុធកន្លងទៅនេះ។

ក្នុង​ចំណោម​​​​កីឡាករទាំងបួននាក់​នោះ​​គឺ​រួម​មានអ្នកចាំទី១. Thibaut Courtois,២.ខ្សែបម្រើ Toni Kroos,៣.ខ្សែបម្រើ-ប្រយុទ្ធ Eden Hazard និង​៤.ខ្សែប្រយុទ្ធ Karim Benzema ដែលជាមូល​ហេតុ​ចម្បង ។ ខ្សែការពារជើងចាស់របស់ក្រុមជម្រើសជាតិអេស្បាញ Ramos បានបញ្ជាក់លំអិតបន្ថែមថាៈ​ខ្សែបម្រើ​ Kross មិនបានបង្កើតឪកាសចែកបាល់អោយមិត្តរួមក្រុម និង បាត់បង់ការគ្រប់គ្រងបាល់ ខណៈ Hazard និង Benzema លេងមិនបានស៊ីសង្វាក់គ្នាធ្វើអោយក្រុមមានភាពខ្សោយនៅតំបន់បម្រើ-ប្រយុទ្ធដែលជាហេតុធ្វើឱ្យ Real Madrid មិនអាចមានឪកាសរកគ្រាប់វាយបកសូម្បីតែមួយគ្រាប់។

ព្រមជាមួយគ្នានេះដែរ​អ្នកចាត់ការ Zinedine Zidane ក៏រួមចំណែកខុសផងដែរសម្រាប់ការដឹកនាំ​ក្រុម​មិនបានល្អក្នុងកាប្រកួតនេះ។