ប្រភពពីសារព័ត៌មាន Diario Gol បានចុះផ្សាយថា Paulo Dybala និងជ្រើសរើសការផ្ទេរទៅកាន់ក្រុមអធិរាជស Real Madrid ប្រសិនមានសំណើរណាមួយពីប្រធានក្លឹបលោក Florentino Perez នៅដើមខែមករា ២០២០ ខាងមុខដើម្បីជំនួសខ្សែប្រយុទ្ធដែលក្លឹបចង់បានគឺ Neymar Jr ហើយនិងគោលបំណងមួយទៀតនោះគឺប្រជែងពានរង្វាន់ផ្សេងៗទៀត ជាមួយសិស្សច្បង Lionel Messi ក៏ដូចជាកៅអីក្នុងក្រុមជម្រើសជាតិ។

ក្រោយការមកដល់របស់ Cristiano Ronaldo កាលពីរដូវកាលមុនឪកាសរបស់ Dybala ហាក់មានកំរិត ខណៈក្រុមបិសាចក្រហម Manchester United និង Tottenham Hotspur ធ្លាប់បានសម្តែងការចង់បានដូចគ្នា ហើយប្រសិនរូបគេផ្លាស់ទៅកាន់ក្រុម Real Madrid ជាផ្លូវការណ៏នោះពិតណាស់បេក្ខភាពរបស់អតីតកីឡាក្រុម Palermo រូបនេះអាច ជំនួសតំណែង Gareth Bale បានផងដែរ។

Dybala ក៏ធ្លាប់បានត្រៀមខ្លួនជាស្រេចកាលពីរដូវក្តៅក្នុងការផ្លាស់ទៅកាន់ក្លឹបយក្សបារាំង Paris Saint-Germain (PSG) ប្រសិន Neymar ចាកចេញប៉ុន្តែកីឡាករប្រេស៊ីលរូបនេះស្ថិតនៅក្នុងស្ថានភាពជាប់គាំង ដូច្នេះខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនមានជំនាញប្រើជើងឆ្វេងរូបនេះក៏បន្តនៅជាមួយ Juventus ១រដូវកាលបន្តទៀត ។