Paul Pogba តារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United មិនបានធ្វើការទំនាក់ទំនង ជាមួយ​ប្រធាន​ក្រុម Real Madrid គឺខ្សែការពារ Sergio Ramos អំពីលទ្ធភាពនៃការផ្លាស់ទៅលេងនៅ លីក​កំពូល​អេស្បាញLa Liga នាពេលកន្លងមកនោះទេ បើយោងតាមសំដីបងប្រុសរបស់ Pogba គឺលោក Mathias Pogba បានអះអាង។

Mathias បានបង្ហើបប្រាប់ឱ្យដឹងថាប្អូនប្រុសរបស់ខ្លួនបានទាក់ទងកីឡាករ Lionel Messi អំពីលទ្ធភាព​នៃការ​ផ្លាស់ទៅកាន់ទឹកដី Camp Nou ដោយដកស្រង់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ El Chiringuito លោក Mathias បាននិយាយដូច្នេះថា: ខ្ញុំដឹងថាគាត់បាននិយាយ​ជាមួយកីឡាករ​ពីរបីនាក់ប៉ុន្តែ​មិន​មែន Sergio Ramos នោះគឺ Messi ។ទោះយ៉ាងណាបុរសវ័យ២៩ឆ្នាំ Mathias ក៏បានសារភាពផងដែរថាតំណាងរបស់ ក្លឹប Real Madrid បានធ្វើការទំនាក់ទំនងមកកាន់ Pogba ដូចគ្នា។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានបរាជ័យក្នុងការធានាការផ្លាស់ទៅកាន់ទឹកដី Santiago Bernabeu នារដូវក្តៅ​នេះ​ទោះបីជាមានពាក្យចចាមអារ៉ាមលើកឡើងថារូបគេអាចនិងចាកចេញពី Manchester United នា​ពេល​អនា​គតស្របពេលប្រភពពី Daily Mail ​ចុងក្រោយបានឱ្យដឹងថាក្រុមជើងឯក La Liga ក៏ចាប់​អារម្មណ៏​​ចង់​បាន​ម្ចាស់​ជ័យលាភី FIFA World Cup ២០១៨ មកកាន់ទឹកដី Catalan ដូចគ្នាផងដែរ។