ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក និងហូឡង់ សុទ្ធសឹងបានកត់ត្រាជ័យជម្នះយ៉ាងងាយស្រួលក្នុងលទ្ធផល ៤-០ ដូចគ្នាលើក្រុមជម្រើសជាតិស្កុតឡេន និងអេស្តូនី រៀងៗខ្លួន ក្នុងការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ កាលពីថ្ងៃច័ន្ទ ស្របពេលដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ បានកត់ត្រាជ័យជម្នះដ៏សំខាន់ក្នុងលទ្ធផល ២-០ លើអៀរឡង់ខាងជើង ដើម្បីខិតកាន់តែកៀកក្នុងការឈ្នះកៅអីទៅជុំផ្តាច់ព្រ័ត្រនៅឆ្នាំក្រោយ។

ក្រុមជម្រើសជាតិបែលហ្ស៊ិករបស់លោក Roberto Martinez ដែលមានចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក មិនបានស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេឡើយ ប៉ុន្តែនៅតែអាចយកឈ្នះលើក្រុមជម្រើសជាតិស្កុតឡេន បានយ៉ាងងាយ នៅកីឡាដ្ឋាន Hampden Park ដើម្បីកត់ត្រាជ័យជម្នះជាលើកទី៦ពីការប្រកួតទាំង៦​ ក្នុងលើកក្នុងពូល I។ ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លិប Inter Milan បានជួយឲ្យក្រុមភ្ញៀវមានគ្រាប់បាល់នាំមុខមុនក្នុងទីក្រុង Glasgow នៅនាទី ទី៩ តាមរយៈការរកគ្រាប់បាល់អន្តរជាតិជាលើកទី៤៩របស់គេសម្រាប់បែលហ្ស៊ិក។ ខ្សែការពារ Thomas Vermaelen និង Toby Alderweireld បានបញ្ចប់ការប្រកួតស្ទើរតែទាំងស្រុង ក្រោយពីលេងបានតិចជាង៣២នាទី។

ខ្សែបម្រើ Kevin De Bruyne របស់ក្លិប Manchester City ដែលបានជួយឲ្យក្រុមរបស់ខ្លួនរកបានគ្រាប់បាល់ទាំង៣គ្រាប់ដំបូងនោះ បានបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួនតាមរយៈការរកបានគ្រាប់បាល់ដោយខ្លួនឯងនៅរយៈពេល៨នាទីចុងក្រោយ។ De Bruyne ដែលជាប្រធានក្រុមនៃក្រុមបែលហ្ស៊ិក បានឲ្យដឹងថា៖ «វាមិនមែនជាការបង្ហាញពីកម្រិតលេងពិភពលោកឡើយ។ យើងគ្រាន់តែធ្វើអ្វីដែលយើងត្រូវធ្វើប៉ុណ្ណោះ»៕

ប្រភពព័ត៌មាន៖ Channel News Asia