លោក Gareth Southgate នឹង​ដាក់​ឲ្យ​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ទម្រង់​លេង Harry Kane នៅ​ពេល​ប្រកួត​ជា​មួយ​នឹងក្រុមបាល់​ទាត់​​ជម្រើស​ជាតិ​កូ​សូ​វ៉ូ នៅ​រាត្រី​នេះ ប៉ុន្តែ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះ គ្រោង​ធ្វើការផ្លាស់ប្តូរ​​កីឡាករ​ជាច្រើន​ក្នុង​ជម្រើស​ដំបូង សម្រាប់​ការ​ប្រកួត​ជម្រុះ Euro ឆ្នាំ​២០២០​។

Kane ប្រធានក្រុម​នៃក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ក្នុង​ពេល​​​ក្រុមខ្លួន​បាន​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​ប៊ុល​ហ្គារី ក្នុងលទ្ធ​ផល ៤-០ កាលពីថ្ងៃ​សៅរ៍ ស្រប​ពេល​ដែល​ក្រុម​របស់​លោក Southgate បាន​កត់ត្រា​ជ័យ​ជម្នះ​​ពីការ​ប្រកួត​វគ្គ​ចែកពូល A ៣​លើក​ជាប់​ៗ​គ្នា​។ ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Tottenham រូប​នេះ ហាក់​ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​បំផុត​របស់​គេ ក្រោយពី​បាន​ជា​សះ​ស្បើយ​ពី​​របួស​ក​ជើង ដែល​បាន​ញាំញី​លើ​រូប​គេ​កាលពីរដូវកាល​មុន​។

គេ​រំពឹង​ទុក​ថា លោក Southgate អាច​នឹង​មិន​ដាក់​ឲ្យ Kane ​ចូល​លេង​ឡើយ ដើម្បី​ទុក​កម្លាំង​របស់​គេ នៅមុន​ពេលកម្ម​វិធី​ប្រកួត​ដ៏​មមា​ញឹក​សម្រាប់​ក្លិប និង​ប្រទេស​​របស់​គេ​។ ប៉ុន្តែ ស្រប​ពេល​ដែល​លោក Southgate បានប​ញ្ជាក់​ថា លោក​នឹង​​ធ្វើ​ឲ្យ​​​ក្រុម​របស់​លោកមានភាពខ្លាំងក្លា នៅ​កីឡាដ្ឋាន St Mary’s ហើយតារាឆ្នើម​ Kane មិន​រង​​សម្ពាធ​ឡើយ ក្រោយពី​ការ​លេង​បាន​យ៉ាងល្អ​ក្នុង​យុទ្ធនាការ​នេះ​។

លោក Southgate បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​កាលពីថ្ងៃ​ច័ន្ទថា៖ «ខ្ញុំ​គិត​ថា អ្នក​អាច​មាន​កីឡាករម្នាក់​ដែល​មិន​អាច​​បំភ្លេច​ចោល​បាន ពីព្រោះ​វា​ពិត​ជា​ផ្លូវ​ដ៏គ្រោះ​ថ្នាក់​មួយ​សម្រាប់​ក្រុម​ណា​ក៏ដោយ ហើយ​វា​មិនមែន​ជា​ទី​តាំង​ដ៏​មាន​សុវត្ថិភាព​សម្រាប់​កីឡាករម្នាក់​ឡើយ​»​៕