ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានបោះជំហានយ៉ាងកៀកឆ្ពោះទៅកាន់ការឈ្នះកៅអីសម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីបានសង្គ្រោះការភិតភ័យ នៅលើទឹកដីក្រុមជម្រើសជាតិរូម៉ានី ដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-១ និងដើម្បីបន្តកំណត់ត្រាដ៏ល្អឥតខ្ចោះរបស់ខ្លួន។ ជាមួយគ្នានេះ ក្រុមជម្រើសជាតិអ៊ីតាលី ក៏បានរក្សាកំណត់ត្រាឈ្នះរបស់ខ្លួនផងដែរ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ នៅលើទឹកដីក្រុមជម្រើសជាតិអាមេនី។
គ្រាប់បាល់ស៊ុតប៉េណាល់ទីនៅតង់ទី១របស់ខ្សែការពារ Sergio Ramos និងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អឥតខ្ចោះពីសំណាក់កីឡាករ Paco Alcacer គ្រប់គ្រាន់សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ក្នុងទីក្រុង Bucharest ដើម្បីកត់ត្រាជ័យជម្នះជាលើកទី៥ពីការប្រកួតទាំង៥លើក និងដើម្បីរក្សាការនាំមុខ៥ពិន្ទុដាច់លើកំពូលតារាងនៃពូល F។
អេស្ប៉ាញ ត្រូវបានដេញតាមពីក្រោយដោយក្រុមជម្រើសជាតិស៊ុយអែត ដែលមាន១០ពិន្ទុ ក្រោយពីបានផ្តួលក្រុមជម្រើសជាតិកោះហ្វារ៉ូ ក្នុងលទ្ធផល ៤-០ ហើយក្រុមជម្រើសជាតិន័រវែស បានចេញតាមពីក្រោយ២ពិន្ទុទៀត បន្ទាប់ពីបានយកឈ្នះលើក្រុមជម្រើសជាតិម៉ាល់ត៍ ២-០។ Ramos បានទទួលបាល់ស៊ុតប៉េណាល់ទី សម្រាប់ក្រុមខ្លួន ក្រោយពីកីឡាករ Dani Ceballos ត្រូវបានធ្វើឲ្យដួលដោយខ្សែការពារ Ciprian Deac មុននឹង Alcacer បានបន្ថែម១គ្រាប់ទៀត ដើម្បីបំពេញជ័យជម្នះសម្រាប់ក្រុមខ្លួនតែម្តង៕
ប្រភពព័ត៌មាន៖ Channel News Asia