Giorgio Chiellini ខ្សែការពារជើងចាស់ Juventus បានទទួលជោគជ័យក្នុងការវះកាត់វះកាត់របួសជង្គង់ខណៈ ក្លឹបបានប្រកាសជាផ្លូវការណ៏ កាលពីថ្ងៃអង្គារ៍ថារូបគេនិងវិលចូលមកជួយក្លឹបបានក្នុងរយៈពេល ៦ ខែក្រោយ។

ក្រុមម្ចាស់ជើងឯកអ៊ីតាលី ៨ សម័យកាលជាប់គ្នាបានសម្រេចដាក់ខ្សែការពារណ្តាលហូឡង់ Matthijs De Ligt វ័យ ២០ ឆ្នាំបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខ័ណ្ឌ Serie A កាលពីសប្តាហ៏មុន ខណៈ Juventus ផ្តួល Napoli ក្នុងលទ្ធផល៤-៣ ក្នុងពេល Chiellini វ័យ៣៥ឆ្នាំសញ្ជាតិអ៊ីតាលីរូបនេះកំពុងអង្គុយទស្សនាការប្រកួតនោះផងដែរ។

ក្រុម Juventus ក៏សង្ឃឹមលើខ្សែការពារ Leonardo Bonucci និង Daniele Rugani នៅតំបន់ការពារកណ្តាលរួមជាមួយ Merih Demiral របស់ទួរគីដែលបានចុះហត្ថលេខារូបគេពី Sassuolo ។