ក្រុម Real Madrid បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទបន្ទាប់ពីបានឆ្លងកាត់ការធ្វើតេស្តិ៍ លើកីឡាករ James Rodriguez ដោយក្រុមគ្រូពេទ្យរបស់ក្លឹបត្រូវបានគេរកឃើញថារូបគេមាន​របួស​​ផ្នែកសាច់ដុំកំភួនជើង ខាងស្តាំរបស់គេ។

ទោះបីជាមិនទាន់បានសន្និដ្ឋាន ច្បាស់ថាគាត់នឹងត្រូវសម្រាកព្យាបាលរបួសមានរយៈពេលយូរប៉ុណ្ណាក៏ដោយ James មិនអាចបង្ហាញ​ខ្លួន​ក្នុងជំនួប ជាមួយ Villarreal នៅថ្ងៃអាទិត្យទី១កញ្ញានេះបានទេ ស្រប​ពេលក្លឹបមានកីឡា​ករមួយចំនួន កំពុងរងរបួស​រយៈ​ពេល​​យូរគួរសមមានដូចជាៈBrahim Diaz, Eden Hazard, Marco Asensio, Rodrygo … ដែលភាគច្រើន​ក្នុង​ចំណោមពួកគេគឺខ្សែបម្រើ និង ប្រយុទ្ធ។

ក្រោយវិលត្រលប់មកពីលេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយក្លឹប Bayern Munich ២រដូវកាលមកកីឡាករ James Rodríguez បានចូលលេងក្នុងនាមកីឡាករបម្រុង ក្នុងការប្រកួតបើកឆាករដូវកាលថ្មីជាមួយ Valladolid ដោយចូល​លេងបានត្រឹមតែ ២៧ នាទី ប៉ុណ្ណោះ ខណៈបញ្ហារបួសនេះគឺជាការដើរថយក្រោយមួយជំហ៊ានទៀត សម្រាប់ គ្រូបង្វឹក Zinidine Zidane ។