Napoli បានបញ្ចប់ការចុះហត្ថលេខាខ្សែបម្រើ-ស្លាបអន្តរជាតិម៉ិចស៊ិក Hirving Lozano ពី PSV ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៤២លានយូរ៉ូស្មើនិង (៣៨.៥លានផោន រឺ ៤៧លានដុល្លារ)។ Lozano បានបង្ហាញទម្រង់លេងលេចធ្លោនៅលីកកំពូលហូឡង់ Eredivisie ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។

Lozano បានចាកចេញពីក្លឹប Eindhoven ក្រោយរកគ្រាប់បាល់ ៤០គ្រាប់និងចែកបាល់អោយមិត្តរួមក្រុម ស៊ុតបញ្ចូលទី ២៣គ្រាប់ក្នុងការបង្ហាញ ៧៩ប្រកួតដើម្បីចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយក្លឹបថ្មីគឺ Napoli ក្រោយចាប់ផ្តើមអាជីពនៅប្រទេសម៉ិកស៊ិកនៅប្រទេសរុស្ស៊ី និងបច្ចុប្បន្នជាកីឡាករសំខាន់មួយរូបសម្រាប់មិកស៊ិកូក្នុងដំណើរឆ្ពោះទៅរកការប្រកួត World Cup ២០២២ នៅប្រទេសកាតា។

Lozano នឹងក្លាយជាកីឡាករទី៥ របស់ម៉ិកស៊ិកដែលលេងនៅលីកកំពូលអ៊ីតាលីបន្ទាប់ពីរៀមច្បង Miguel Layun, Rafa Marquez, Hector Moreno និង Carlos Salcedo។