Sergio Aguero បានសម្រេចគោលដៅរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីសរុប៤០០គ្រាប់ហើយ សម្រាប់ក្លឹប​បាល់​ទាត់​អាជីព​និងជម្រើសជាតិបន្ទាប់ពីជ័យជម្នះ ៣-១ ក្នុងការប្រកួតក្របខណ្ឌ Premier League លើក្រុម Bournemouth កាលពីថ្ងៃអាទិត្យ។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានស៊ុតបាល់បញ្ចូលទីចំនួនពីរគ្រាប់នៅឯកីឡាដ្ឋាន Vitality Stadium និងរកបាន៤គ្រាប់ក្រោយចាប់ផ្តើមរដូវកាលថ្មីសប្តាហ៏ទី៤នេះ។ Aguero បានក្លាយជាកីឡាករដំបូងគេបន្ទាប់​ពី Carlos Tevez ដែលធ្លាប់ធ្វើបានដូច្នេះនៅរដូវកាល២០១២-១៣ដោយរកបាន ៣គ្រាប់ សម្រាប់៣ប្រកួត​ដំបូង​ដូចគ្នានេះ ។

មានន័យថាខ្សែប្រយុទ្ធ វ័យ៣១ឆ្នាំរូបនេះ រកបាន ២៣៥គ្រាប់សម្រាប់ Man.City កន្លង​មក​ពោល​គឺជាមួយ Independent (រកបាន២៣គ្រាប់) ក្នុងនាមយុវជន Aguero នៅឆ្នាំ ២០០៦មុន​ពេល​ផ្ទេរទៅ At.Madrid រកបាន ១០១គ្រាប់ និងជាមួយសម្រាប់អាហ្សង់ទីនរកបាន៤១គ្រាប់ នៅឆ្នាំ​ដដែលផងដែរ។