ម្ចាស់ជើងឯក Ligue ១ បានប្រឈមនិងបញ្ហាមួយធ្ងន់បំផុតគឺ Kylian Mbappe រងរបួសភ្លៅនិង Edinson Cavani រងរបួសជើងស្តាំនៅឯកីឡាដ្ឋាន Parc des Princes ក្នុងការប្រកួត Ligue ១ សប្តាហ៏ទី៣ កាលពី​ថ្ងៃអាទិត្យក្រោយយកឈ្នះ Toulouse ៤:១។

ខ្សែប្រយុទ្ធឆ្នើម Neymar នៅតែអវត្តមានមិនបានបង្ហាញខ្លួនអោយក្រុម PSG បន្ទាប់ពីមានភាពមិនប្រាកដ​ប្រជា​ចំពោះ​អនាគតរបស់ខ្លួនស្របពេលគ្រូបង្វឹក Thomas Tuchel បានបាត់បង់ខ្សែប្រយុទ្ធ Cavani នៅនាទីទី ១៤ នាទី តង់ទី ១ ។ ខ្សែប្រយុទ្ធអាឡឺម៉ង់ Eric Maxim Choupo-Moting បន្ទាប់ពីប្តូរជំនួស Cavani នៅតង់ទី១ បាន​រកគ្រាប់បាល់បញ្ចូលទីនៅនាទីទី ៥០ និង ៧៥ ខណៈកីឡាករ Mathieu Goncalves របស់ក្រុម Toulouse ធ្វើ​អោយ​គ្រាប់បាល់​ចូលទី​ខ្លួន​ឯង​នៅ​នាទី​ទី៥៥ មុនពេលប្រធានក្រុម Marquinhos រកបានគ្រាប់​បាល់​ទី៣​ដោយ​ការ​តែតបញ្ចូលទី នៅនាទីទី៧៣ក្នុងការ​បង្ហាញ​ខ្លួន​លើកទី ២៥០ សម្រាប់ក្លឹប បន្ទាប់ពីAngel Di Maria ខក​ខាន​រកគ្រាប់បាល់ប៉េណាំងទី។

PSG ដែលបានយកឈ្នះ Rennes ២-១ សប្តាហ៍មុន បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ៣បន្ទាប់ពី Lyon ក្រោយ៣ប្រកួតមាន៦ពិន្ទុក្នុងដៃ។

មានវីដេអូ: