អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានក្រើនរំលឹកកូនក្រុមរបស់ខ្លួនអោយមានការប្រយ័ត្ន​ប្រយែង​ខ្ពស់ចំពោះកីឡាករខ្សែប្រយុទ្ធ Aubameyang ចំពោះកីឡាកររហស្សនាម (ម៉ាស៊ីនរកគ្រាប់បាល់) សម្រាប់​ការបើកកីឡាដ្ឋាន Anfield ទទួលភ្ញៀវ Arsenal នាថ្ងៃសៅរ៍ទី២៤ សីហា ២០១៩នេះនៅវេលាម៉ោង​១១:៣០នាទី។គួររំលឹកថា Liverpool និង Arsenal គឺជាក្រុមដែលមិនទាន់ស្គាល់ចាញ់គឺឈ្នះ២ប្រកួតដូចគ្នា​ក្រោយ​ចាប់ផ្តើមរដូវកាលថ្មី Premier League (២០១៩-២០២០​)ចំនួន ២ លើក​របស់ពួកគេ។

គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Jurgen Klopp និង ខ្សែប្រយុទ្ធ Aubameyang ធ្លាប់ធ្វើការរួមគ្នា ២ រដូវ​កាល​នៅក្លឹប Borussia Dortmund មុនពេលលោក Klopp ផ្ទេរមកកីឡាដ្ឋាន Anfield ក្នុងឆ្នាំ ២០១៥ ខណៈ​កីឡា​ករ​អន្តរជាតិហ្គាបុងផ្ទេរមកកីឡាដ្ឋាន Emirate Stadium នៅខែមករា ឆ្នាំ ២០១៨ និង​នៅតែ​បង្ហាញ​ទម្រង់​លេង​ល្អ​ក្រោយផ្លាស់មកក្របខណ្ឌ Premier League ដោយស៊ុត​បញ្ចូលទី​បាន ៤៣ គ្រាប់ក្នុង ៦៧ ប្រកួត​។

លោក Klopp បានផ្តល់បទសម្ភាសន៏ដោយបញ្ជាក់យ៉ាងខ្លីថាៈគាត់ជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ម្នាក់ ព្រមជាមួយ​ល្បឿន​លឿន ឥឡូវ​នេះគាត់អាចលេងល្អបំផុតនៅទម្រង់ ៤-២-៣-១ ដែលមានន័យថា​ខ្សែប្រយុទ្ធ​តិច​ជាង​បម្រើ-ការពារប៉ុន្តែយើងក៏មិន អាចមើលស្រាលពួកគេបានដែរ ។