Sergio Ramos បានចាប់ផ្តើមរដូវកាលទី ១៥ របស់ខ្លួននៅកីឡាដ្ឋាន Santiago Bernabeu ដោយស្មើកំនត់ត្រាអតីតមិត្តរួមក្រុមកីឡាករ JoséMaríaGutiérrez រឺ Guti(១៩៩៥-២០១០) ដើម្បីជាប់ជាកីឡាករ ទាំង ១០ លេងអោយក្លឹបបានយូរបំផុត។ Florentino Perez បានវិនិយោគទឹកប្រាក់ចំនួន ២៧ លានអឺរ៉ូក្នុងខែសីហាឆ្នាំ ២០០៥ ដើម្បីចុះហត្ថលេខានាំយក ខ្សែការពារកណ្តាល Sergio Ramos ពីក្រុម Sevilla ហើយ ចុងក្រោយនេះបានកាន់កាប់តួនាទីប្រធានក្រុម និង បានជួយក្លឹបឈ្នះពានលីកកំពូលទ្វីបអឺរ៉ុប៣សម័យជាប់គ្នា ។
មានកីឡាករ៧រូបដែលធ្លាប់លេងអោយក្រុម Real Madrid យូរបំផុតរួមមានគឺ: Pirri (១៩៦៤-៨០) Camacho (១៩៧៣-៨៩), Raúl (១៩៩៤-២០១០), Casillas (១៩៩៩-២០១៥) និង Migel Angel (១៩៦៨-៨៥) ពួកគេទាំង៤នាក់ធ្លាប់លេងបាន១៦ឆ្នាំ ខណៈ Santillana (១៩០៧១-១៩៨៨) និង Chendo (១៩៨១-១៩៩៨) ហើយនិង Gento ព្រមទាំង Manolo Sanchís។
ទោះបីជាយ៉ាងនេះក្តីរយៈពេល ១៤ ឆ្នាំចុងក្រោយ Ramos បង្ហាញខ្លួនបានច្រើនបំផុតទី៥ក្នុងចំនោមពួកគេទាំង១០នាក់ ។ទន្ទឹមនឹងនេះដែរ Sergio Ramos ធ្លាប់ឈ្នះពានសរុប២០ដងស្មើជាមួយមិត្តរួមក្រុម Marcelo និងច្រើនបំផុតទី៣សម្រាប់កីឡាករប្រវត្តិសាស្រ្តក្រុមមបន្ទាប់ពី Manolo Sanchís និង Paco Gento ក្នុងនាមកីឡាករជោគជ័យបំផុតរបស់ក្រុម។