ខ្សែបម្រើស្លាបដែលទើបចូលនិវត្តន៏ពីពិភពបាល់ទាត់ Arjen Robben បានស្ងើចសរសើរ អតីតគ្រូបង្វឹក​របស់​ខ្លួនគឺលោក Pep Guardiola ថាជាអ្នកចាត់ការឆ្នើមបំផុតក្នុងអាជីពដែលរូបគេ​ធ្លាប់ធ្វើការជាមួយ។

អតីត​កីឡាករ​ហូឡង់ជំនាញប្រើជើងឆ្វេងរូបនេះធ្លាប់បានរួម​ការងារជាមួយគ្រូ​បង្វឹក​ល្បីឈ្មោះ ជាច្រើនរួមមាន លោក Jose Mourinho និងលោក Louis van Gaal ប៉ុន្តែ Robben អតីតកីឡាករក្រុម Chelsea,PSV និង Real Madrid រូប នេះបានជ្រើសរើសយកអតីតគ្រូបង្វឹកក្រុម Bayern Munich លោកPep Guardiola។

Robben បាននិយាយថា:ពិតណាស់វាពិបាកអោយខ្ញុំ ជ្រើសយកគ្រូបង្វឹកមួយណាដែលមានទេពកោសល្យនៅ ពេលដែលខ្ញ្ញុំបានជួបគាត់នៅ Allianz Arena ខ្ញុំមាន អាយុ ៣០ ឆ្នាំហើយ។ ប៉ុន្តែក្រោមការដឹកនាំរបស់គាត់ខ្ញុំ មានការរីកចម្រើនច្រើនឡើងវិញ។ និយាយរួមចាប់តាំងពីខ្ញុំបានលេងនៅក្នុងមុខតំណែងផ្សេងគ្នាជាតួនាទី ដែល ខ្ញុំមិនដែលគិតថាខ្ញុំអាចនិងនឹងលេងនៅទីនោះក្រោមការបង្ហាត់បង្ហាញរបស់គាត់ គឺលោកPep។