យោងគេហទំព័រ The Telegraph បានចុះផ្សាយថាខ្សែបម្រើ Chelsea កីឡាករ Christian Pulisic បានបង្ហើប​ប្រាប់មូលហេតុច្រានចោលឪកាស ផ្លាស់មក​លេងនៅក្រុម Manchester United ដោយសារ​តែ​ឪពុក​របស់ ខ្លួនមើលឃើញទស្សនវិស័យមួយ កំលុងពេលលោក Jose Mourinho នៅ​ដឹក​នាំក្រុម។ ស្ថិតក្នុង​វ័យ២១ឆ្នាំ​ខ្សែបម្រើ-ប្រយុទ្ធស្លាបរូបនេះ​បានបញ្ជាក់អោយដឹងថា:ឪពុករបស់ខ្ញុំ​មិនចូលចិត្តទង្វើដឹកនាំរ​បស់​លោក Mourinho ព្រោះគាត់មិនបានលើកកម្ពស់កីឡាករវ័យក្មេងក្នុងក្រុមអោយមាន​ឪកាសបាន​ចូល​លេង​ឡើយ​ជាក់ស្តែង​ដូចជា​ Rashford និង Martial ជាដើមដែលលេងក្នុងតួនាទីបម្រុង​រហូតកំលុង​ពេល​គាត់ដឹកនាំ។

កីឡាករអន្តរជាតិអាមេរិចរូបនេះបានចូលរួមជាមួយក្រុមតោខៀវ Chelsea នៅខែមករា២០១៩នេះក្នុងតម្លៃ ៥៧.៦ លានផោន (៦៤ លានផោន) ប៉ុន្តែផ្អែកលើកិច្ចព្រមព្រៀងមិនទាន់បានចូលលេងជាអចិន្រ្តៃយ៏នោះទេ គឺ​ត្រូវ​លេងខ្ចីជើងអោយអតីតក្លឹប Borussia Dortmund រហូតដល់បញ្ចប់រដូវកាល២០១៨-២០១៩សិន។

Pulisic បានចាប់ផ្តើមជីវិតថ្មីមួយជាមួយក្រុមតោខៀវ នៅកីឡាដ្ឋានStamford Bridge ទោះបីរងបរាជ័យ​ឪកាសលើកពានរង្វាន់ UEFA Super Cup ជាមួយ Liverpool នៅ Istanbul កាលពីសប្តាហ៍មុន​និង​បាន​ត្រឹមស្មើ Leicester ស្របពេលការបើកឆាកបរាជ័យចាស់ដៃក្រោមថ្វីជើង ​Man.United ក្រោមការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ Frank Lampard មិនទាន់ឈ្នះការប្រកួតនៅឡើយទេក្រោយពីដឹកនាំ Chelsea ៣ប្រកួតហើយ​សង្ឃឹមថា ជំនួបនៅទឹក ដី Carrow Road ជាមួយ Norwich នៅក្នុងការប្រកួតលីកបន្ទាប់របស់ពួកគេ Pulisic និងបង្ហាញ សមត្ថភាពជួយក្រុមបានល្អប្រសើរជាងពេលមុន។