Barcelona បានបញ្ជាក់ថាខ្សែប្រយុទ្ធស្លាប Ousmane Dembele នឹងអវត្តមានក្នុងរយៈពេល ៥ សប្តាហ៍ ក្រោយបន្ទាប់ពីរបួសសរសៃពួរជើងខាងឆ្វេង ក្រោយការបរាជ័យ ក្នុងការប្រកួតបើកឆាក La Liga ជាមួយ​ក្រុម Bilbao កាលពីសប្តាហ៏មុននៅកីឡាដ្ឋាន San Mames បន្ទាប់ពីខ្សែប្រយុទ្ធអន្តរជាតិបារាំង​រូបនេះចូលលេង​ពេញ​ម៉ោង៩០នាទី។ដូច្នេះរបួសរបស់​ Dembele នៅពេលនេះជាបញ្ហាមួយប្រឈមថ្មីទៀត សម្រាប់អ្នកចាត់​ការទូទៅ លោក Ernesto Valverde ។

យោងតាមកាសែត Marca របស់អេស្បាញបានចុះផ្សាយថាក្លឹបម្ចាស់ជើងឯក La Liga បានបញ្ជាក់ពី​បញ្ហា​របួសរបស់ Dembele ត្រូវការពេលវេលាដើម្បីព្យាបាល​អោយជាសះស្បើយគឺប្រមាណរយៈពេល ៥ សប្តាហ៏ ។​មិនមែនជាលើកទី១នោះទេដែលរូបគេត្រូវញាំញីដោយសាររបួស ក្រោយពីកីឡាករវ័យ ២២ឆ្នាំរូបនេះ​បាន​ផ្លាស់​​ក្រុម Dortmund មកកាន់កីឡាដ្ឋាន Camp Nou កាលពីឆ្នាំ២០១៧។

ខ្សែបម្រើស្លាបតម្លៃខ្លួន ១០៥ លានផោនរូបនេះបានអង្គុយជាកីឡាករបម្រុងស្ទើរតែ ពាក់កណ្តាលរដូវកាលដំបូង ដោយសារបញ្ហារបួសសរសៃពួរធ្ងន់ធ្ងរស្រដៀងគ្នានេះមុនពេលមានហេតុការកើតឡើងនេះជា លើកទី៤ហើយ​សម្រាប់អាជីពរបស់ខ្លួនជាមួយក្រុម។ លោក Ernesto Valverde និងត្រូវបន្តដឹកនាំក្រុមជួបជាមួយ Real Betis ក្នុង​លីកកំពូល La LIga នៅចុងសប្តាហ៍នេះបន្តទៀត។