Barcelona បានបញ្ជាក់ថាខ្សែប្រយុទ្ធស្លាប Ousmane Dembele នឹងអវត្តមានក្នុងរយៈពេល ៥ សប្តាហ៍ ក្រោយបន្ទាប់ពីរបួសសរសៃពួរជើងខាងឆ្វេង ក្រោយការបរាជ័យ ក្នុងការប្រកួតបើកឆាក La Liga ជាមួយក្រុម Bilbao កាលពីសប្តាហ៏មុននៅកីឡាដ្ឋាន San Mames បន្ទាប់ពីខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះចូលលេងពេញម៉ោង៩០នាទី។ដូច្នេះរបួសរបស់ Dembele នៅពេលនេះជាបញ្ហាមួយប្រឈមថ្មីទៀត សម្រាប់អ្នកចាត់ការទូទៅ លោក Ernesto Valverde ។
យោងតាមកាសែត Marca របស់អេស្បាញបានចុះផ្សាយថាក្លឹបម្ចាស់ជើងឯក La Liga បានបញ្ជាក់ពីបញ្ហារបួសរបស់ Dembele ត្រូវការពេលវេលាដើម្បីព្យាបាលអោយជាសះស្បើយគឺប្រមាណរយៈពេល ៥ សប្តាហ៏ ។មិនមែនជាលើកទី១នោះទេដែលរូបគេត្រូវញាំញីដោយសាររបួស ក្រោយពីកីឡាករវ័យ ២២ឆ្នាំរូបនេះបានផ្លាស់ក្រុម Dortmund មកកាន់កីឡាដ្ឋាន Camp Nou កាលពីឆ្នាំ២០១៧។
ខ្សែបម្រើស្លាបតម្លៃខ្លួន ១០៥ លានផោនរូបនេះបានអង្គុយជាកីឡាករបម្រុងស្ទើរតែ ពាក់កណ្តាលរដូវកាលដំបូង ដោយសារបញ្ហារបួសសរសៃពួរធ្ងន់ធ្ងរស្រដៀងគ្នានេះមុនពេលមានហេតុការកើតឡើងនេះជា លើកទី៤ហើយសម្រាប់អាជីពរបស់ខ្លួនជាមួយក្រុម។ លោក Ernesto Valverde និងត្រូវបន្តដឹកនាំក្រុមជួបជាមួយ Real Betis ក្នុងលីកកំពូល La LIga នៅចុងសប្តាហ៍នេះបន្តទៀត។