Neymar មិនបានបង្ហាញខ្លួនចូលលេងក្របខណ្ឌLigue១សម្រាប់ក្រុម Paris St-Germain នៅសប្តាហ៍ទី ២ នេះជាបន្តទៀត ខណៈដែលអនាគតរបស់ខ្លួននៅតែជារឿងស្រពិចស្រពិលបន្ទាប់ពី កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានខកខានមិនបានចូលលេងការប្រកួតបើកឆាកអោយក្រុមជាមួយ Nimes កាលពីចុងសប្តាហ៍មុន។
Neymar បានក្លាយជាគោលដៅ ដេញថ្លៃពីសំណាក់ក្លឹបយក្ស Barcelona និង Real Madrid ទោះបី មក ទល់និងពេលនេះក្លឹបម្ចាស់ជើងឯកLigue១បារាំងនៅមិនទាន់ទទួលយកសំណើរសម្រាប់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះនៅឡើយទេ។ គ្រូបង្វឹក PSG សញ្ជាតិអាឡឺម៉ង់លោក Tuchel បាននិយាយថា រូបគេនៅមិនទាន់បង្ហាញខ្លួនសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យនេះជាមួយក្រុម Rennes វេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃច័ន្ទទី ១៩ សីហា ២០១៩។
ទន្ទឹមនឹងនេះអតីតអ្នកចាត់ការក្រុម Dortmund ទទួលស្គាល់ថាអនាគតរបស់ Neymar នៅតែមិនទាន់មានការសម្រេចចិត្តណាមួយចេញពីភាគីទាំងសងខាងពោលគឺរវាងក្លឹបនិងសាមីខ្លួន ខណៈ ដែលលោក Tuchel និយាយថាខ្សែប្រយុទ្ធរូបនេះ នៅតែជាកីឡាករមានតម្លៃបំផុតសម្រាប់ក្លឹបដោយបញ្ចប់អត្ថន័យយ៉ាងខ្លីថាៈ ប្រសិនបើខ្ញុំគិតពីក្រុម PSG ខ្ញុំគិតពីវត្តមាន Neymar នៅក្នុងនោះ។