ក្រុម Huddersfield Town បានបញ្ចប់តំណែងអ្នកចាត់ការ Jan Siewert ជាផ្លូវការណ៏ហើយក្រោយពី បានដឹកនាំក្រុម ឈ្នះតែម្នាក់គត់ក្នុងរយៈពេល ៧ ខែចុងក្រោយនេះ ។បុរសជនជាតិអាឡឺម៉ង់វ័យ ៣៦ ឆ្នាំរូបនេះ បានប្រាប់ BBC Radio Leeds កាលពីថ្ងៃអង្គារថាៈគាត់មិនខ្លាចបាត់បង់ការងារទេបន្ទាប់ពីក្រុម Huddersfield ចាញ់ Lincoln City ក្នុងការប្រកួតខារ៉ាបាវរឺ League Cup កាលពីថ្ងៃអង្គារ។ទោះយ៉ាងណាការបរាជ័យជាលើកទី២នៅលីកកំពូលទី២អង់គ្លេសក្នុងរយៈពេល១សប្តាហ៏គឺចាញ់ Fulham ក្នុងលទ្ធផល ២-១ កាលពីថ្ងៃសុក្រម្សិលមិញ បានធ្វើឱ្យរូបលោកមានកំនត់ត្រាដឹកនាំក្រុមឈ្នះតែ១ម្តងគត់ក្នុងការប្រកួតសរុប ១៩ លើក ។

លោក Siewert បានចូលកាន់តំណែងនៅខែមករាបន្ទាប់ពីការចាកចេញរបស់ David Wagner ប៉ុន្តែមិនអាចរារាំង ការកាត់ចេញពីក្របខ័ណ្ឌ Premier League រដូវកាល២០១៨-២០១៩បានទេ។ហើយជ័យជម្នះតែមួយគត់របស់លោក Siewert គឺផ្តួល Wolves ដោយលទ្ធផល១:0 ក្នុងការប្រកួតលើកទី ៥ ខណៈក្រុមដែលមានមូលដ្ឋាននៅទីក្រុងYorkshire បញ្ចប់នៅបាតតារាងហើយត្រូវបានកាត់ចេញមកលេងនៅក្របខណ្ឌ Champion Ship កាលពីខែមីនា។