លោក Pep Guardiola បានកោតសរសើរពីទម្រង់លេងរបស់ខ្សែប្រយុទ្ធ Raheem Sterling បន្ទាប់ពីរូបគេបង្ហាញទម្រង់លេង ស៊ុតបាល់បញ្ចូលទីដល់ទៅ៣គ្រាប់ដើម្បី ជួយ ក្រុម Manchester City ចាប់ផ្តើមការពារតំណែងជើងឯកបានយ៉ាងល្អ ជាមួយនឹងជ័យជម្នះ ៥-០ លើក្រុម West Ham កាលពីថ្ងៃសៅរ៏ទី១០ សីហា ២០១៩។

កីឡាករអន្តរជាតិអង់គ្លេស Sterling រកគ្រាប់បាល់បញ្ចូលទីបាន៥ គ្រាប់រួចទៅហើយនៅការប្រកួតមុនបើករដូវកាល(Pre-Season)ស្របពេលអ្នកចាត់ការទូទៅលោក Guardiola បាននិយាយថា :ខ្ញុំដឹងពីគុណសម្បត្តិ ពិសេសរបស់គាត់និងភាពស្ថិតស្ថេរព្រមទាំងការរកគ្រាប់បាល់ ។សម្រាប់គ្រាប់ទី ២ ទល់នឹងក្រុម West Ham ការគ្រប់ គ្រងបាល់មិនបានល្អទេតែយើងនៅតែរកគ្រាប់បាល់បាន ខណៈ គ្រាប់ទី ៣ ពិតជាល្អណាស់ ។ អ្វីដែលពិសេសគឺគាត់លេងបាន៣តួនាទីផ្សេងគ្នា យ៉ាងល្អ។

អតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្តនិងជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតក្នុងលីកកំពូលអង់គ្លេស និង ក្លឹបNewcastle លោក Alan Shearer ក៏បានបង្ហាញចំណាប់អារម្មណ៍កីឡាកររួមជាតិវ័យ ២៤ ឆ្នាំ រូបនេះផងដែរ។