យោងតាមសារព័ត៌មានប្រចាំថ្ងៃរបស់បារាំង L’Equipe បានអោយដឹងថាអតីតខ្សែបម្រើ-ប្រយុទ្ធ របស់ក្រុមហង្សក្រហម Liverpool កីឡាករ Philippe Coutinho នឹងវិលត្រឡប់មកកាន់លីគកំពូល អង់គ្លេសជាថ្មីម្តងទៀតជាមួយក្រុម Arsenal វិញក្នុងលក្ខណ្ឌខ្ចីជើង។

កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានចូលរួមជាមួយ Barcelona កាលពីខែមករាឆ្នាំ ២០១៨ ដោយការចាកចេញពី Liverpool ក្នុងតម្លៃខ្លួនកំនត់ត្រា ១៤២ លានផោនក្នុងកិច្ចសន្យា ៥ ឆ្នាំកន្លះប៉ុន្តែគាត់មិនបាន​តស៊ូ​ដើម្បីបង្ហាញ​ខ្លួនក្នុងជម្រើស១១នាក់ដំបូងអោយបានជាប់លាប់និងអោយបានទៀងទាត់ដូចការរំពឹងទុកមុនពេល ផ្លាស់ ចេញពីកីឡាដ្ឋាន​ Anfield នោះទេ។

ក្លិបមានមូលដ្ឋាននៅតំបន់ Catalan គឺ Barcelona ដែលជាអាណាព្យាបាលកំពុងតែស្វែងរកក្លិបមួយ ដើម្បីដាក់សំណើរនាំយក Coutinho ប៉ុន្តែមិនមានក្រុមណាមួយចាប់អារម្មណ៏ទេគឺមានតែ Arsenal ដែលកំពុងដុតដៃដុតជើងផ្តល់ជូន​នូវសំណើរសម្រាប់កីឡាករវ័យ ២៧ ឆ្នាំរូបនេះនូវកិច្ចសន្យា ខ្ចីជើង មុនពេលទីផ្សារដោះដូរកីឡាករ និងបិទនៅថ្ងៃព្រហស្បត្ត៏វេលាម៉ោង៥ល្ងាច ។