Lionel Messi មិនបានចូលរួមជាមួយមិត្តរួមក្រុម ក្រុម Barcelona បន្ទាប់ពី មានបញ្ហារបួសនៅត្រង់កំភួនជើង​សម្រាប់​ការ​ប្រកួត​មុនបើករដូវកាលរបស់ពួកគេជាមួយក្រុម Napoli នៅសហរដ្ឋអាមេរិកនោះទេ។​ តារាឆ្នើម​សញ្ជាតិ​​អាហ្សង់ទីន​បានរងនូវការឈឺចុកចាប់ក្នុង អំឡុងពេលហ្វឹកហាត់លើកដំបូងរបស់ខ្លួន​កាលពីថ្ងៃច័ន្ទ​ចាប់​តាំង​ពីគាត់​បានវិល​ត្រឡប់​ពីវិស្សមកាលការប្រកួតពានរង្ងាន់ Copa America នៅប្រេស៊ីល។

Barcelona បានធ្វើសេចក្តីបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការណ៏មួយថា Messi បានចាកចេញពីការហ្វឹក​ហាត់ដោយ​សារតែអការៈឈឺចុកចាប់នៅ នៅជើងផ្នែកខាងស្តាំរបស់គាត់។ ហើយក្រុមគ្រូពេទ្យ​នៅ Catalonia បានធ្វើតេស្ត៏​រោគវិនិច្ឆ័យលើកំភួនជើងជាមួយនិងភ្នែកគោ។ ក្រុមគ្រូពេទ្យក៏បានបន្តថាបញ្ហារបួសរបស់ Messi និង មានការជាសះ​ស្បើយនៅពេលណានោះទេ ខណៈខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះនិ​ងអវត្តមានព្រឹត្តការណ៏​បើកឆាក​ការ​ប្រកួត LaLiga រដូវកាលថ្មីជាមួយ Athletic Bilbao នៅថ្ងៃទី ១៦ ខែសីហា ២០១៩ ខាងមុខនេះ។

ក្រុមរបស់លោក Ernesto Valverde បានយកឈ្នះ Arsenal ២-១ ក្នុងការប្រកួត Joan Gamper Trophy កាលពីថ្ងៃអាទិត្យហើយនិងត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ដើម្បីធ្វើការប្រកួត២លើកជាមួយ Napoli ហើយ​​លើកទីមួយគឺនៅទីក្រុង​ Miami នៅថ្ងៃពុធនិងលើកទី ២ នៅ Michigan នា ថ្ងៃសៅរ៍។

ប្រភពព័ត៌មាន: foxsportasia