Lionel Messi មិនបានចូលរួមជាមួយមិត្តរួមក្រុម ក្រុម Barcelona បន្ទាប់ពី មានបញ្ហារបួសនៅត្រង់កំភួនជើងសម្រាប់ការប្រកួតមុនបើករដូវកាលរបស់ពួកគេជាមួយក្រុម Napoli នៅសហរដ្ឋអាមេរិកនោះទេ។ តារាឆ្នើមសញ្ជាតិអាហ្សង់ទីនបានរងនូវការឈឺចុកចាប់ក្នុង អំឡុងពេលហ្វឹកហាត់លើកដំបូងរបស់ខ្លួនកាលពីថ្ងៃច័ន្ទចាប់តាំងពីគាត់បានវិលត្រឡប់ពីវិស្សមកាលការប្រកួតពានរង្ងាន់ Copa America នៅប្រេស៊ីល។
Barcelona បានធ្វើសេចក្តីបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការណ៏មួយថា Messi បានចាកចេញពីការហ្វឹកហាត់ដោយសារតែអការៈឈឺចុកចាប់នៅ នៅជើងផ្នែកខាងស្តាំរបស់គាត់។ ហើយក្រុមគ្រូពេទ្យនៅ Catalonia បានធ្វើតេស្ត៏រោគវិនិច្ឆ័យលើកំភួនជើងជាមួយនិងភ្នែកគោ។ ក្រុមគ្រូពេទ្យក៏បានបន្តថាបញ្ហារបួសរបស់ Messi និង មានការជាសះស្បើយនៅពេលណានោះទេ ខណៈខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះនិងអវត្តមានព្រឹត្តការណ៏បើកឆាកការប្រកួត LaLiga រដូវកាលថ្មីជាមួយ Athletic Bilbao នៅថ្ងៃទី ១៦ ខែសីហា ២០១៩ ខាងមុខនេះ។
ក្រុមរបស់លោក Ernesto Valverde បានយកឈ្នះ Arsenal ២-១ ក្នុងការប្រកួត Joan Gamper Trophy កាលពីថ្ងៃអាទិត្យហើយនិងត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ដើម្បីធ្វើការប្រកួត២លើកជាមួយ Napoli ហើយលើកទីមួយគឺនៅទីក្រុង Miami នៅថ្ងៃពុធនិងលើកទី ២ នៅ Michigan នា ថ្ងៃសៅរ៍។
ប្រភពព័ត៌មាន: foxsportasia