អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានបញ្ជាក់ថា Ashley Young នឹងក្លាយជាប្រធានក្រុម​ Man.United ក្នុងយុទ្ធនាការប្រកួតរដូវកាល ២០១៩-២០២០ នេះ។ ខ្សែបម្រើស្លាប វ័យ ៣៤ ឆ្នាំរូបនេះនិងទទួលតួនាទីនេះបន្ទាប់ពីក្លឹបបញ្ចប់ការបន្តកិច្ចសន្យារបស់អតីតប្រធានក្រុម Antonio Valencia ។

អ្នកចាត់ការសញ្ជាតិន័រវេបានថ្លែងផ្តល់បទសម្ភាសន៏បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីជ័យជំនះក្នុងការប្រកួតមិត្តភាព ៥-៤ ជាមួយក្រុម AC Milan កាល​ពីរសៀលថ្ងៃសុក្រលោក Solskjaer បាននិយាយថា: Young នឹង​មាន​តួនាទីជាប្រធានក្រុមនៅពេល​ដែល​គាត់​បង្ហាញ​ខ្លួនសម្រាប់ជម្រើសដំបូង។ អ្នកចាំទី De Gea ពិតជា​ចង់​ប្រកួតប្រជែងយកតំណែងមួយនេះប៉ុន្តែនៅពេលដែល Ashley នៅលើទីលានគាត់នឹង​ត្រូវទទួល​ភារៈ​កិច្ច​នេះ។