ក្រោយពីខកខានបង្ហាញខ្លួនក្នុងជំនួបមិត្តភាពមុនបើករដូវកាលជាមួយក្រុមអូទ្រីស FC Salzburg អ្នកចាត់ការChelsea លោកFrank Lampard ប្រាប់ពីមូលមិនបានដាក់បញ្ចូលកីឡាករពីររូបគឺ១.ខ្សែបម្រើDanny Drinkwater និង ខ្សែការពារBakayokoខណៈក្រុមតោខៀវ Chelsea បានទទួលជ័យជម្នះក្នុងលទ្ធផល ៥-៣ ។ ៥គ្រាប់របស់Chelsea រកបានដោយកីឡាក Christian Pulisic ,Mitchy Batshuayi, Ross Barkley និង Pedro ។
គួរបញ្ជាក់ថា Bakayoko និង Drinkwater មិនស្ថិតនៅក្នុងបញ្ជីប្រើប្រាស់របស់លោក Maurizio Sarri កាលពីរដូវកាលមុន ដូច្នេះហើយទើបBakayokoបានសម្រេចចិត្តផ្ទេរចេញទៅលេងក្នុងលក្ខណ្ឌខ្ចីជាមួយ AC Milan ពេញ១រដូវកាលកន្លងមក ។ ថ្លែងនៅក្នុងសន្និសីទសារពត៌មានបន្ទាប់ពីទទួលបានជ័យជំនះលើ Salzburg ទាក់ទងបញ្ហាអវត្តមានខាងលើនេះ គ្រូបង្វឹកសញ្ជាតិអង់គ្លេសបានឆ្លើយថា: យើងមានក្រុមកីឡាករជាច្រើនហើយនៅពេលនេះតុល្យភាពនៃការហ្វឹកហាត់និងការលេងគឺ សំខាន់ហើយខ្ញុំមិនអាចនាំគ្រប់រូបនិងធានាអោយចូលលេងបាន ៩០ នាទីពេញនោះទេ។ ដូច្នេះពួកគេមួយចំនួនកំពុងហ្វឹកហាត់ប្រសើរជាង ការធ្វើដំណើរមកឆ្ងាយនិងមិនបានចូលលេងទៀត។
ទោះជាយ៉ាងណាពួកគេទាំងពីរ Bakakoko និង Drinkwater ត្រូវបានគេដាក់ឈ្មោះក្នុងក្រុម១១នាក់ ដំបូង សម្រាប់ប្រកួតមិត្តភាពទល់នឹងក្រុមមកពីលីកលំដាប់ទី២នៅក្របខណ្ឌ Championship គឺក្រុម Reading នៅ ថ្ងៃអាទិត្យខាងមុខនេះ។
មានវីដេអូ: