មុនរដូវកាលថ្មី(២០១៩-២០២០)នៃលីគកំពូលអង់គ្លេស ចាប់ផ្តើមនៅសប្តាហ៏ក្រោយខ្សែប្រយុទ្ធ Marcus Rashford បានបង្ហើបប្រាប់អោយដឹងថាខ្លួនចង់លេងនៅតួនាទីជាខ្សែប្រយុទ្ធពេញលក្ខណៈ សម្រាប់ក្រុម​បិសាច​​​​​​ក្រហមManchesterUnited ក៏ព្រោះតែរូបគេ បានដើរតួនាទីលេងក្នុងតួនាទីនៅតំបន់បម្រើ-ប្រយុទ្ធ​ចាប់​​តាំងពីជាប់ឈ្មោះលេងក្នុងឈុតធំកន្លងមក។

Rashfordរកគ្រាប់បាល់បានចំនួន ២ គ្រាប់ មុនបើករដូវកាលសម្រាប់​ការប្រកួត​ជាមួយ Perth Glo​ry និង Leeds United ។ កីឡាករវ័យ ២១ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះរកបាន ១០ គ្រាប់នៅលីកអង់គ្លេសកាល​ពីរដូវ​កាល​មុន ។

Rashfordបានប្រាប់បណ្តាញសារពត៌មានថាៈខ្ញុំតែងតែប្រាប់ខ្លួនឯងថាមិនអាចលេងតួនាទីនៅតំបន់ប្រយុទ្ធ ពេញលក្ខណៈបានទេ។ដូច្នេះខ្ញុំចាប់ផ្តើមទទួលយកតួនាទីដែលអាចលេងបានមិនសំដៅលើតំបន់ប្រយុទ្ធតែមួយនោះ ទេមានន័យថានៅទីតាំងណាមួយក៏បាន ។ប្រសិនជាកីឡាករម្នាក់លេងនៅតួនាទីតែ១កន្លែង ហើយរកគ្រាប់​បាល់បាន នោះយើងនិងមានអារម្មណ៏ប្លែក ប៉ុ​ន្តែក្នុងនាមខ្សែប្រយុទ្ធដែលអាចលេងស៊ី​សង្វាក់និង​យល់​ចិត្ត​គ្នាបង្កើតឪកាសនិងចែកបាល់អោយ គ្នាលេង​ ​នោះពិតណាស់យើងនិងសម្រេចការរកគ្រាប់បាល់​ដោយរំភើប​ដើម្បីជ័យជំនះដល់ក្រុម។