Patrice Evra អតីតខ្សែការពាររបស់ក្រុម Manchester United បានចូលនិវត្តន៍ពីកីឡាបាល់ទាត់ ដើម្បីត្រៀមចាប់ផ្តើមលើមាគ៌ា ក្លាយជាគ្រូបង្វឹកបាល់ទាត់ម្នាក់។ខ្សែការពារឆ្វេងអន្តរជាតិបារាំងវ័យ ៣៨ ឆ្នាំរូបនេះ​បានឈ្នះពានរង្វាន់ចំនួន ១០ អំឡុងពេលប្រកបអាជីពនៅOld Trafford។ ពានរង្វាន់នោះ​រួម​មានក្របខ័ណ្ឌ Premier League ចំនួន ៥ ,League Cup ១ និង ពាន Champions League ១ដង ព្រម​ទាំង FIFA Club World Cup មួយផងដែរ។

សេចក្តីប្រកាសជាផ្លូវការណ៏របស់Evraនេះបានបញ្ចប់រជ្ជកាលរបស់ខ្លួន រយៈពេល ២០ ឆ្នាំក្រោយបង្ហាញខ្លួនលេងអោយក្រុម Monaco, Man.United, Juventus, Marseille និង West Ham United ។
នៅឆ្នាំ២០០៦លោក Alex Ferguson បានចុះហត្ថលេខានាំយករូបគេពីក្រុមMonaco រួមជាមួយខ្សែ ការពារ Nemanja Vidic ព្រមទាំងចូលលេងបាន ២៧៣ប្រកួត មុនពេលចាកចេញទៅកាន់ Juventus នៅឆ្នាំ ២០១៤ និងបានជួយក្រុមលើកពានSerieA ៣ដងមុនពេលផ្លាស់មកកាន់ក្រុមOlympic Marseille និង ត្រូវបានក្រុមបណ្តេញចេញពីក្លឹបក្រោយបង្កហិង្សាទាត់អ្នកគាំទ្រក្នុងការប្រកួតក្នុង​ក្រប​ខ័ណ្ឌ UEFA Europa League ។

នៅដើមឆ្នាំ ២០១៨ Evra បានផ្លាស់មកលេងនៅអង់គ្លេសសារជាថ្មីជាមួយក្រុមWest Ham United ប៉ុន្តែចូលលេងបានត្រឹមតែ៥ប្រកួតប៉ុណ្ណោះ ។សម្រាប់ក្រុមជម្រើសជាតិបារាំង Evra ប​​ង្ហាញខ្លួនបាន​៨១ប្រកួតប៉ុន្តែមិនអាចរកគ្រាប់បាល់បញ្ចូលទីទេ។