ជើងខ្លាំងគុនចម្រុះកម្ពុជា ចាន់ រតនា ជាកីឡាករដែលស្រឡាញ់ការហ្វឹកហាត់បំផុត មិនដែលលឺពាក្យថាខ្ជិលនោះឡើយ បើទោះជាបានប្រកួត ឬមិនបានយ៉ាងណាក៏ដោយ។រតនា ជាអ្នកប្រដាល់ម្នាក់ដែលមិនចេះខ្ជិលនោះឡើយ ពោលតែងតែហ្វឹកហាត់ត្រៀមចាំការប្រកួតជានិច្ច បើទោះជាមិនទាន់មានឈ្មោះយ៉ាងក៏ដោយ វាខុសពីកីឡាករមួយចំនួនដែលចាំតែគ្រូដាស់តឿន ឬរុញពីក្រោយទើបហាត់។
អ្នកលេងគុនចម្រុះរូបនេះ មួយរយៈពេលចុងក្រោយនេះគឺព្យាយាមអភិវឌ្ឍន៍សមត្ថភាពជាខ្លាំង និងតាមលក្ខណៈបែបទំនើបទៀតផង ហើយចេះបែងចែកការហ្វឹកហាត់ច្បាស់លាស់ផ្សេងៗគ្នា ដូចជាការហ្វឹកហាត់យកកម្លាំង ការហ្វឹកហាត់ឃ្លេ ការហ្វឹកហាត់កណ្ដាប់ដៃសុទ្ធ ឬហាត់សកល និងការហ្វឹកហាត់គុនខ្មែរផ្សេង។
អ្នកប្រដាល់ល្បីឈ្មោះនៅសង្វៀន ONE ខាងលើនេះធ្លាប់ប្រាប់ថា ទោះខ្លួនមានឈ្មោះប្រកួត ឬមិនមានឈ្មោះប្រកួតក៏ដោយ គឺ រតនា ហ្វឹកហាត់ជានិច្ចដើម្បីពង្រឹងសមត្ថភាពឲ្យបានពេញលេញល្អ និងរីកចម្រើនផងដែរ។ ដូច្នេះហើយកីឡាកររូបនេះខ្លាំងគ្មានអ្វីចម្លែកនោះទេ ហើយនេះជាគំរូល្អមួយសម្រាប់អ្នកប្រដាល់ដទៃទៀតគួរយកតម្រាប់តាម ដើម្បីទទួលបានជោគជ័យក្នុងវិស័យកីឡាប្រដាល់នេះ។
រំលឹកដែរថា ចាន់ រតនា ជាអ្នកប្រដាល់ចាស់វស្សាម្នាក់របស់កម្ពុជា និងជាកីឡាករដែលពូកែថែរក្សាសុខភាព រាងកាយថែមទៀតផង។ រតនា ជាអ្នកប្រដាល់ប្រចាំក្លឹបសិល្បៈ គេអាចប្រកួតលក្ខណៈគុនខ្មែរក៏បាន គុនចម្រុះ(MMA)ក៏បាន បច្ចុប្បន្ននេះកំពុងប្រឡូកក្នុងសង្វៀន ONE៕
វីដេអូហ្វឹកហាត់៖