កីឡាករប្រដាល់រុស្ស៊ី Maxim Dadashev បានបាត់បង់ជីវិតក្នុងវ័យទើបតែ ២៨ឆ្នាំ ឆ្នាំបន្ទាប់ពីរងរបួសក្នុងការប្រកួតប្រដាល់ទម្ងន់ស្រាលសម្រាប់ស្ថាប័ន(IBF light-welterweight)ជាមួយកីឡាករ Subter Matias។
ប្រភព BBC បានដកស្រង់ និងចុះផ្សាយថា Dadashev មិនអាចធ្វើដំណើរទៅកាន់បន្ទប់ផ្លាស់សំលៀកបំពាក់បានទេ បន្ទាប់ពីការប្រកួតរបស់គាត់ត្រូវបានបញ្ឈប់ដោយអាជ្ញាកណ្តាល Buddy McGirt សម្រាប់ការប្រកួតទឹកទី១១ កាលពីថ្ងៃសុក្រសប្តាហ៏មុន។
Dadashev ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ក្រោយមានអការៈនិងស្ថានភាពហូរឈាមក្នុងខួរក្បាលដើម្បីទទួលការវះកាត់ជាបន្ទាន់ ប៉ុន្តែមិនអាចសង្គ្រោះជីវិតបាន។ សហព័ន្ធកីឡាប្រដាល់រុស្ស៊ីនិយាយថាខ្លួនបានបើកការស៊ើបអង្កេតទៅលើករណីនេះហើយ។
អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់រូស្សីលោក Umar Kremlev បានស្នើឱ្យមានការស្រាវជ្រាវលើករណីនេះផងដែរដោយលោកបានបន្ថែមថា: យើងបាត់បង់ Maxim Dadashev ជាអ្នកប្រដាល់វ័យក្មេងរបស់យើង។ Dadashev មានប្រវត្តិធ្លាប់ឈ្នះការប្រគយតទាំងអស់ ១៣លើក មុនពេលជួបរឿងអកុសលនេះកើតឡើង។
ជើងខ្លាំងប្រដាល់ Maxim Dadashev បានស្លាប់ក្រោយរងរបួសក្នុងការប្រកួត
អត្ថបទទាក់ទង