អ្នកប្រដាល់កម្ពុជា ផល សោភ័ណ្ឌ និង ចាន់ ប៊ុនហឿន ធ្លាប់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃកម្មវិធីខ្សែក្រវាត់គូបូតា បន្ទាប់ពីចាញ់កីឡាករថៃទាំងពីរនាក់កាលពីយប់មិញ នៅសង្វៀនបាយ័នស្ទឹងមានជ័យ។
ប៊ុនហឿន សន្លប់ម្សិលមិញ
បេក្ខភាពឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គូបូតា ទម្ងន់ ៦៣,៥គីឡូក្រាម របស់សង្វៀនបាយ័ន គឺរកឃើញហើយ មានកីឡាករ Yokpetch និង Fanimit ជាអ្នកបានទៅដណ្ដើមលេខ ១-២ បន្តទៀតនាប៉ុន្មានសប្ដាហ៍ខាងមុខ។
គូខ្សែក្រវាត់ទី១ ចាន់ ប៊ុនហឿន ប្រកួតបានត្រឹម២ទឹកប៉ុណ្ណោះត្រូវបានបញ្ចប់ទៅហើយ សោយសារតែត្រូវនិងរន្ទះជើងប្ដូរគ្នាជាមួយអ្នកលេងគុនថៃ Fanimit សន្លប់មិនអាចបន្តដំណើរឲ្យចប់ពេញ៥ទឹកនោះឡើយ ក៏អស់ឱកាសឡើងទៅយកលុយធំវគ្គផ្ដាច់ព្រ័ត្រត្រឹមនេះ។
សោភ័ណ្ឌ និង Yokpetch
ចំណែកគូទី២ រវាងកីឡាករ ផល សោភ័ណ្ឌ និង Yokpetch គឺប្រកួតស្វិតស្វាញពេញ៥ទឹកតែម្ដង ប៉ុន្តែជាលទ្ធផលនោះចៅក្រមទាំង៥រូបសម្រេចឲ្យជើងខ្លាំងថៃជាអ្នកទទួលបានជ័យជម្នះ និងបន្តដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ។
សោភ័ណ្ឌ និង Yokpetch
រំលឹកដែរថា វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គូបូតា ទម្ងន់ ៦៣,៥គីឡូក្រាម របស់សង្វៀនបាយ័ន នឹងធ្វើឡើងនាខែសីហា ២០១៩ ខាងមុខរវាងអ្នកលេងគុនថៃ ប៉ះអ្នកលេងគុនថៃដូចគ្នា Yokpetch និង Fanimit ៕
ចាន់ ប៊ុនហឿន និង Fanimit