នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះសម្រាប់ការប្រកួតកីឡាករប្រដាល់សកល Manny Pacquiao ។ ប៉ុន្តែកីឡាករប្រដាល់សកល Manny Pacquiao ដែលមានថាមពលដ៏ខ្លាំងបានបង្ហាញពីភាពរីករាយជុំវិញការត្រឡប់ទៅហ្វឹកហាត់នៅ Wild Card Gym កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ គាត់បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រគួតសប្តាហ៍ក្រោយ។
លោកបាននិយាយថា៖«ខ្ញុំបានចាប់ផ្តើមហ្វឹកហាត់ឱ្យបានលឿនសម្រាប់ការប្រកួតនេះ ហើយខ្ញុំរីករាយនឹងពេលវេលារបស់ខ្ញុំជាមួយនឹងការលើកទឹកចិត្តគ្រប់បែបយ៉ាង»។ «វានៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ប៉ុន្តែឥឡូវខ្ញុំអាចប្រយុទ្ធគ្នានៅថ្ងៃស្អែក ឬថ្ងៃខានស្អែកបាន»។ ការប្រកួតរវាងPacquiao នឹងកីឡាករ Keith Thurman នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ សូមអ្នកទាំងអស់គ្នារងចាំទស្សនាក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមនៅ MGM Grand ក្នុងទីក្រុង Las Vegas។
ដែលមានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩វេលាម៉ោង៨ព្រឹកតទៅដែលបានចូលរួមដោយម្ចាស់ឧបត្ថម្ភជាច្រើនដើម្បីឲ្យកម្មវិធីនេះដំណើរកាទៅបាន។ ម្ចាស់ជើងឯកប្រាំបីក្របខ័ណ្ឌរូបនេះសង្ឃឹមថា នឹងបន្តការយកជ័យជំនះនឹង Keith Thurman ដែលជាកីឡាករប្រកួតមិនដែលចាញ់ ដោយឈ្នះ ២៩ លើក និង ២២ លើក ធ្វើឲ្យគូប្រកួតសន្លប់។តើអ្នកណានឹងផ្តួលគូប្រកួតក្នុងសប្តាហ៍ក្រោយបានរវាងPacquiao នឹងកីឡាករ Keith Thurman នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ខាងមុននេះ។
នៅសល់ពេលមួយសប្ដាហ៍ទៀត Manny Pacquiao នឹងត្រូវជួបជើងខ្លាំង Keith Thurman នៅ Las Vegas
អត្ថបទទាក់ទង