Riyad Mahrez បានរកគ្រាប់បាល់បំប៉ោងសំណាញ់យ៉ាងស្វិតស្វាញជួយក្រុមអាល់ហ្សេរីទទួលជ័យជម្នះ ២-១ លើក្រុមនីហ្សេរីយានៅពហុកីឡដ្ឋាន Cairo International ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្រជួបជាមួយក្រុមសេណេហ្គាល់ក្រោយពីពួកគេផ្តួលទុយនីស៊ី ក្នុងលទ្ធផល១:0កាលពីថ្ងៃ១៥ កក្កដា ២០១៩នេះ។

កីឡាករ Troost-Ekong បានបង្កកំហុសធ្វើអោយចូលទីខ្លួនឯងនិងមានឪកាសរកបានគ្រាប់១គ្រាប់នាំមុខមុនអោយអាល់ហ្សេរីនៅនាទីទី៤០តង់ទី១ មុនពេលកីឡាករសេណេហ្គាល់Ighalo រកបានគ្រាប់បាល់វាយបកតាមស្មើវិញនៅនាទីទី៧២ ខណៈខ្សែបម្រើស្លាបរបស់ក្លឹប Manchester City កីឡាករMahrez បានជួយអោយក្រុមអាល់ហ្សេរីឈានមកដល់វគ្គផ្តាច់ព្រ័ត្រAfrican Nation Cup នេះជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ១៩៩០ ក្រោយស៊ុតបាល់ហ្វ្រីឃីកជើងឆ្វេងបញ្ចូលទីយ៉ាងល្អបំផុតនៅនាទីទី៩០កៀកមុនបញ្ចប់ការប្រកួតតង់ទី២ ។