យោងគេហទំព័រ The Sun បានចុះផ្សាយថាManchester United បានយល់ព្រមលើតម្លៃខ្លួន ៨៩,៣ លានអឺរ៉ូសម្រាប់ការចុះហត្ថលេខាផ្ទេរយកកីឡាករ Harry Maguire ពីក្រុមកញ្ជ្រោងខៀវ Leicester City ។ មានន័យថា Harry Maguire និងក្លាយជាអ្នកការពារដ៏ថ្លៃបំផុតរបស់ពិភពលោកដែលជាកំណត់ត្រាមួយថ្មីត្រូវបានបំបែក កំនត់ត្រាចាស់របស់ខ្សែការពារ Van Dijk ផ្ទេរពីSouthampton មកកាន់ហង្សក្រហម Liverpool កាលពីឆ្នាំ២០១៨ក្នុងតម្លៃតិចជាង៨៥លានផោន ។

ខ្សែការពារកណ្តាល Maguire បានបង្ហាញទម្រង់លេងល្អបំផុតនៅ World Cup ២០១៨ ដ៏អស្ចារ្យនៅក្នុងវ័យ ២៦ ឆ្នាំ និងជាមួយក្រុមLeicester City នៅរយៈពេល២រដូវកាលចុងក្រោយនេះដែលនាំអោយមានការចាប់អារម្មណ៏ពីសំណាក់ក្លឹបធំៗដូចជាMan.Cityផងដែរ ។ Maguire គឺជាសមាជិកទី២សម្រាប់ខ្សែការពារអន្តរជាតិអង់គ្លេសក្រោយ Man.United ចុះហត្ថលេខានាំយក Wan-Bissaka ពីក្រុមCrystal Palace មករួមក្រុមកាលពីពេលថ្មីៗនេះ។