Peter Crouch បានបញ្ជាក់ពីការចូលនិវត្តន៍របស់ខ្លួនពីបាល់ទាត់អាជីពនៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃសុក្រទី១២កក្កដា២០១៩។ អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេសវ័យ ៣៨ ឆ្នាំរូបនេះធ្លាប់លេងអោយ Aston Villa, Tottenham និង Liverpool និង បានបង្ហាញខ្លួនសរុបចំនួន ៧៣៥ប្រកួត អំឡុងអាជីពជាកីឡាករនិងស៊ុតបញ្ចូលទីបាន ២០៥គ្រាប់ ក្នុងនោះ១០៨គ្រាប់នៅលីកកំពូលអង់គ្លេសសម្រាប់ក្របខ័ណ្ឌ Premier League និងធ្លាប់ទទួលកេរ្ត៏ឈ្មោះបោះសម្លេងជាមួយក្រុមQPRក្រោយផ្ទេរពីTottenham។

Crouch បានប្រាប់បណ្តាញសារពត៌មាននិងត្រូវបានTalk Sport ដកស្រង់ថាៈខ្ញុំបានលេងបាល់ទាត់រយៈពេល ២៣ ឆ្នាំមកហើយ។ ឆ្នាំនេះខ្ញុំមានអាយុ ៣៨ ឆ្នាំនិងឈានចូល ៣៩នៅ ឆ្នាំក្រោយ។ ប៉ុន្តែខ្ញុំនៅតែស្រលាញ់ការប្រកួតហើយខ្ញុំនឹងស្ថិតនៅក្បែរវាទោះជាគ្មានវត្តមាននៅឆ្នាំចុងក្រោយនេះ។

កីឡាករមានកំពស់២,០១ម៉ែត្រCrouch ក៏ធ្លាប់បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិអង់គ្លេសបាន៤២ប្រកួត និងរកបានគ្រាប់បាល់២២គ្រាប់ផងដែរ មុនពេលបង្ហាញខ្លួនអោយStoke និង Burnley ជាលើកចុងក្រោយ។