លោកZinedine Zidane ជាថ្មីម្តងទៀតបានស្នើសុំប្រធានក្លិប Real Madrid លោក Florentino Perez ដើម្បីត្រៀមប្រជែងដេញថ្លៃចុះហត្ថលេខានាំយកកីឡាកររហូតដល់ទៅ៣រូបបន្ថែមទៀតនៅរដូវក្តៅនេះ។ក្រុមអធិរាជសReal Madrid បានចាប់ផ្តើមធ្វើការវិនិយោគយ៉ាងខ្លាំងរហូតដល់ជិត៣០០លានផោនមុនចាប់ផ្តើមរដូវកាលថ្មីនេះបន្ទាប់ពីជួបប្រទះរដូវកាលដ៏ខកចិត្ត(២០១៨-២០១៩)ដោយគ្មានឈ្នះពានអ្វីសោះ។

យោងការចុះផ្សាយរបស់គេទំព័រកីឡាអេស្ប៉ាញ Diario Gol បានចុះផ្សាយថាគ្រូបង្វឹករហស្សនាម Zizou បច្ចុប្បន្នមានវ័យ៤៧ ឆ្នាំចង់បានកីឡាករចំណូលថ្មី៣មកពង្រឹងក្រុមបន្តទៀត ក្រោយពីលោកPerez វ័យ ៧២ ឆ្នាំ បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Eden Hazard ពីក្លិបតោខៀវ Chelsea ពីក្រុមតោខៀវ Chelsea ជាមួយនឹងកីឡាករ Luka Jovic មកពី Eintracht Frankfurt, Eder Militao មកពី Porto, Ferland Mendy មកពីលីយ៉ុងនិង Rodrygo មកពី Santos ។

កីឡាករ៣រូបផ្សេងទៀតដែលអ្នកចាត់ការទូទៅអន្តរជាតិបារាំងរូបនេះ នៅតែបន្តចង់បានមានដូចជាៈ Paul Pogba ប៉ុន្តែកាលពីពេលថ្មីៗនេះក្រុមMan.Unitedបានតម្លើងតម្លៃខ្លួនរបស់គេដល់ទៅ ១៨០ លានផោន ដូច្នេះមកដល់ពេលនេះក្រុមចង់បង្វែរគោលដៅមក Christian Eriksen ដែលបានបង្ហាញពីបំណងចង់ចាកចេញពី Tottenham Hotspur នៅរដូវក្តៅនេះ។តារាឆ្នើម Donny van de Beek របស់ក្លិប Ajax វ័យ ២២ឆ្នាំក៏មានទំនាក់ទំនងពីក្លឹបReal Madridផងដែរ ប៉ុន្តែម្ចាស់ ជើងឯកហូឡង់ត្រូវការតម្លៃខ្លួនយ៉ាងតិច ៦០ លានអឺរ៉ូសម្រាប់ខ្សែបម្រើអន្តរជាតិហូឡង់ដែលមានការចាប់អារម្មណ៍ពីក្លឹប Man U, Liverpool, Spurs និង Barcelona ផងដែរ។