ក្រុម Racing de Santander និង Real Madrid CF បានឈានដល់កិច្ចព្រមព្រៀងខ្ចីជើងអ្នកចាំទីLucas Zidane ជាមួយកិច្ចសន្យារយៈពេល២ឆ្នាំ មានន័យថា កូនប្រុសរបស់គ្រូបង្វឹកReal Madridរូបនេះ មានសុពលភាពជាមួយក្លឹបថ្មីរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ ។

មានឈ្មោះពេញLuca Zinedine Zidane Fernándezកើតនៅទីក្រុង Marseille ប្រទេសបារាំងនៅក្នុងឆ្នាំ ១៩៩៨ ប៉ុន្តែបានឆ្លងកាត់ការបណ្តុះបណ្តាលយុវជនថ្នាលជាមួយក្រុមអធិរាជស Real Madrid នៅឆ្នាំ ២០០៤ ។ អ្នកចាំទីសញ្ជាតិបារាំងរូបនេះ បង្ហាញខ្លួនចំនួន ៤៩ ដងជាមួយក្លឹប Real Madrid Castilla(ក្រុមReal Madrid B)និងធ្លាប់បង្ហាញខ្លួនក្នុងនាមអ្នកចាំទីបម្រុងសម្រាប់ឈុតធំReal Madrid ។

Lucasអ្នកចាំទីដែលមានអំណោយផលកម្ពស់ ១,៨៣ម៉ែត្រ រូបនេះទទួលបានការគាំទ្រពីឪពុករបស់ខ្លួន ជានិច្ច ជាកាល មុនពេលឈានដល់ការផ្ទេរទៅកាន់ក្រុមRacin Santander ក្នុងលក្ខណ្ឌខ្ចីជើងនេះ។

epa06919595 Real Madrid player Luca Zidane trains at Hard Rock Stadium in Miami Garden, Florida, USA, 30 July 2018. Spanish team Real Madrid will face Manchester United on the next day for their International Champions Cup match. EPA/GIORGIO VIERA