សហព័ន្ធ​ MMA​ កម្ពុជា​ ធ្វើ​ពិធី​ផ្ដល់​លិខិត​សរសើរ​ ក៏​ដូច​ជា​អរគុណ​ដល់​កីឡាករ​ កីឡា​ការិនី​មួយ​ចំនួន​កាល​ពី​ម្សិលមិញ​នេះ​ ដែល​ពួកគេ​ខិតខំ​ប្រកួត​លើក​ឆាក​អន្តរជាតិ​ជា​ពិសេស​សង្វៀន​ ONE​ រហូត​គេ​ទទួល​ស្គាល់​ពាក្យ​គុន​ខ្មែរ។​

​កញ្ញា​ ឈិន​ រីយ៉ា​ អគ្គលេខាធិការ​រង​ សហព័ន្ធ​គុន​ចម្រុះ​កម្ពុជា​ ឬ​ MMA​ កម្ពុជា​ បាន​ឲ្យ​ដឹង​នា​ម្សិលមិញ​នេះ​ថា​ សហព័ន្ធ​បាន​ផ្ដល់​លិខិត​បញ្ជាក់​ដល់​ក្លឹប​ចំនួន​២២​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ រួម​និង​តាម​បណ្ដា​ខេត្ត​ ដែល​បាន​ចុះ​ឈ្មោះ​ត្រឹមត្រូវ​ជា​មួយ​សហព័ន្ធ​នា​ពេល​ថ្មីៗ​នេះ។​ ក្រៅ​ពី​នេះ​ទៀត​នោះ​ សហព័ន្ធ​ធ្វើ​លិខិត​សរសើរ​ផ្ដល់​ជូន​កីឡាករ​ កីឡា​ការិនី​ឆ្នើម​មួយ​ចំនួន​ផង​ដែរ​ ដែល​ពួកគេ​បាន​ខំប្រឹង​ប្រែង​ប្រកួត​លើ​សង្វៀន​ ONE​ ទាំង​ឈ្នះ​ និង​ចាញ់​ក៏​ដោយ​រហូត​ខាង​កម្មវិធី​មួយ​នេះ​ទទួល​ស្គាល់​ពាក្យ​ថា​ «គុនខ្មែរ»​ ផង​ដែរ។​

ចំណែក​អនុប្រធាន​សហព័ន្ធ​ លោក​ កែវ​ ប៊ិនសូរស្មី​ បាន​ឲ្យ​ដឹង​នៅ​ពេល​នោះ​ដែរ​ថា​ នៅ​ខែ​ក្រោយ​នេះ​សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​១រូប​ និង​កីឡា​ការិនី​១​រូប ចូលរួម​ប្រកួត​នៅឯ​២ប្រទេស​ផ្សេងៗ​គ្នា។​ កីឡាករ​ ចាន់​ សំអាត​ នឹង​ត្រូវ​ប្រកួត​នៅ​លើ​សង្វៀន​ ONE​ ក្នុង​ប្រទេស​សិង្ហបុរី​ ចំណែក​ អេ​ យ៉ានុត​ នឹង​ត្រូវ​ឡើង​សង្វៀន​ WLC​(World Lethwei Championship) ប្រទេសមីយ៉ាន់ម៉ា។​

រំលឹក​ដែរ​ថា​ សហព័ន្ធ​គុន​ចម្រុះ​ ឬ​ MMA​ កម្ពុជា​ ធ្វើ​សន្និសីទ​សារព័ត៌មាន​ និង​ចែក​លិខិត​សរសើរ​ដល់​កីឡាករ​ កីឡា​ការិនី​ ​នៅ​ឯ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី៧​ ខែ​កក្កដា​ ឆ្នាំ​២០១៩ម្សិលមិញនេះ៕​

រំលឹក​ដែរ​ថា​ សហព័ន្ធ​គុន​ចម្រុះ​ ឬ​ MMA​ កម្ពុជា​ ធ្វើ​សន្និសីទ​សារព័ត៌មាន​ និង​ចែក​លិខិត​សរសើរ​ដល់​កីឡាករ​ កីឡា​ការិនី​ ​នៅ​ឯ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី៧​ ខែ​កក្កដា​ ឆ្នាំ​២០១៩ម្សិលមិញនេះ៕​