ពត៌មាននៃការផ្លាស់ប្តូរក្លឹបរបស់ Pogba នៅតែមិនទាន់ឃ្លាតឆ្ងាយពីសារពត៌មានសម្រាប់ការផ្ទេររូបគេចេញពីកីឡាដ្ឋាន Old Trafford។
ម្ចាស់ជើងឯកSerieAគឺក្រុម Juventus បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិលត្រលប់ចង់ចុះហត្ថលេខានាំយក ខ្សែបម្រើកណ្តាលរូបនេះមកកាន់ទឹកដីអ៊ីតាលីសារជាថ្មីម្តងទៀតមុនរដូវកាលថ្មី(២០១៩ -២០២០)ចាប់ផ្តើមដោយមិនខ្វល់ពីការតាមចែចូវពីសំណាក់ក្រុម Real Madrid ដែលកំពុងតាំងខ្លួនជាគូប្រជែងនោះឡើយ។
យោង Manchester Evening News បានឱ្យដឹងថាក្លិប Real Madrid បានផ្តល់តម្លៃខ្លួនចំនួន៧២ លានផោនបូករួមទាំងកីឡាករ Gareth Bale ឬ Isco ជាថ្នូរនឹងការដោះដូរជាមួយ Pogba ។ បើទោះបីជាបាននាំយកខ្សែបម្រើ-ប្រយុទ្ធឆ្នើម Eden Hazard ពីក្រុមChelsea និង Luka Jovic ពីក្រុមFrankfurt រួចទៅហើយក្តី ប៉ុន្តែគ្រូបង្វឹកលោក Zinedine Zidane នៅតែមានមហិច្ឆតាសង្ឃឹមក្នុងការជ្រើសរើសខ្សែបម្រើដែលមានគំនិតច្នៃប្រឌិតដើម្បីកសាងក្រុមអោយបានរឹងមាំឡើងវិញ។

គ្រូបង្វឹកអន្តរជាតិបារាំងរូបនេះបានត្រៀមរួចជាស្រេចធ្វើយ៉ាងណាអោយក្រុម Man.United ពេញចិត្តទៅនិងសំណើរដែលខ្លួនបានលើកឡើងខាងលើ។ កាលពីពេលថ្មីៗនេះPogbaម្ចាស់ជ័យលាភីWorld Cup ២០១៨ វ័យ ២៦ ឆ្នាំរូបនេះបានទម្លាយព័ត៌មានថារូបគេនឹងចាកចេញពីអង់គ្លេសដោយសារចង់មានការប្រកួតប្រជែងថ្មីមួយផ្សេងទៀត។
Pogba បានវិលត្រលប់មកចូលរួមជាមួយក្លឹបMan.United នៅឆ្នាំ ២០១៦ម្រាប់តម្លៃផ្ទេរកំណត់ត្រាពិភពលោកដែលមានតម្លៃរហូតដល់ ៨៩ លានផោនពោលគឺបានចំណាយពេល ៣ រដូវកាលនៅក្លឹប Man United ប៉ុន្តែបច្ចុប្បន្នស្ថានភាពរបស់ខ្លួនជាមួយក្លឹបហាក់កាន់តែឃ្លាតឆ្ងាយទំនាក់ទំនងល្អរវាងក្រុមពីមួយថ្ងៃទៅមួយថ្ងៃ។

May 12, 2018 – Madrid, Spain – MADRID, SPAIN. May 12, 2018 – Isco Alarco celebrates after scoring a goal. Real Madrid bid farewell to the Santiago Bernabéu for the final time this season. Goals from Bale (2), Isco, Achraf, Sergi Gomez, an own goal and a Kroos strike handed Real Madrid victory 6-0 over Celta. (Credit Image: © Juan Pablo Barrilado/VW Pics via ZUMA Wire)