ពាក្យចចាមអារ៉ាមនៃការចចង់បានរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករJadon Sancho ឱ្យបន្តលេងនៅ Borussia Dortmund គឺល្អប្រសើរបំផុតសម្រាប់ការអភិវឌ្ឍខ្លួន ។

Man.Utd មានពត៌មានចុះផ្សាយថាចង់ចុះហត្ថលេខាកីឡាករអន្តរជាតិអង់គ្លេស Sanchoមកកាន់ទឹកដីOld Trafford ប្រសិន Paul Pogba ផ្ទេរទៅReal Madrid ។ Rooney បច្ចុប្បន្នដែលកំពុងលេងអោយក្លឹប DC United នៅលីកកំពូលអាមេរិក បានប្រាប់ Sport Bild ថា: Dortmund គឺជាក្លឹប ដែលមានអ្នកគាំទ្រដ៏អស្ចារ្យហើយក្រុមទុកចិត្តលើកីឡាករវ័យក្មេងរបស់ពួកគេ Sancho មានការការរីកចម្រើនដែលគាត់បានធ្វើនៅក្នុងរយៈពេល 12 ខែចុងក្រោយនេះ” ។

“វាពិតជារីករាយណាស់ក្នុងការមើលគាត់គាត់ពិតជាលេងបានយ៉ាងល្អនៅ BVB ។

គ្រូវបង្វឹកMan.United លោក Solskjaer ទើបតែជោគជ័យនាំយកកីឡាករខ្សែការពារAaron Wan-Bissaka និងខ្សែបម្រើ Daniel James មករួមក្រុម ខណៈ Sancho កីឡាករវ័យ១៩ នឹងអាចជាគោលដៅដើម្បីយកមកបំពេញតួនាទីនៅតំបន់បម្រើ-ប្រយុទ្ធស្លាប បន្ទាប់ពីSancho បង្ហាញខ្លួននៅDortmund រដូវកាលចាស់៣៤ប្រកួតស៊ុតបញ្ចូលទីបាន១២គ្រាប់។