ខ្សែបម្រើ-ប្រយុទ្ធ Alexis Sanchez របស់ក្រុមបិសាចក្រហម Manchester United បានរងរបួស សរសៃពួរនៅការប្រកួតវគ្គផ្តាច់ព្រ័ត្រជ្រើសយកលេខ៣(Playoff)នៅក្របខ័ណ្ឌ Copa America ក្រោយចាប់ផ្តើមប្រកួតបាន១៧នាទីកាលពីថ្ងៃទី៧ កក្កដា ២០១៩នេះនៅទីក្រុងSao Paulo ។ការរងរបួសរបស់ Sanchez បាននាំ អោយ អាហ្សង់ទីនទទួល ជ័យជំនះ២-១ បើទោះបីជាប្រធានក្រុម Lionel Messi ត្រូវបានបណ្តេញចេញ នៅនាទី ទី៣៨។

កីឡាករវ័យ ៣០ ឆ្នាំរូបនេះមិនទទួលបានជោគជ័យនោះទេ បើទោះបីជាមានប្រាក់ឈ្នួលច្រើនបំផុត នៅ Old Trafford ចាប់តាំងផ្លាស់មកពីក្រុម Arsenal កាលពីខែមករាឆ្នាំ ២០១៨ ហើយក៏មិនត្រូវបានសង្ឃឹមថានឹងមានវត្តមាននៅក្នុងការធ្វើដំណើរទស្សនកិច្ចប្រកួតមុនបើករដូវកាលរបស់ក្លឹបឡើយ។
ក្រុមបិសាចក្រហមMan United បានចាប់ផ្តើមចេញដំណើរទៅកាន់ប្រទេសអូស្ត្រាលីកាលពីថ្ងៃអាទិត្យស្របពេលMan Utd និងចាប់ផ្តើមប្រកួតយុទ្ធនាការក្របខ័ណ្ឌ Premier League របស់ពួកគេប្រឆាំងនឹងតោខៀវ Chelsea នៅថ្ងៃទី ១១ ខែសីហា ២០១៩ខាងមុខនេះ។