បន្ទាប់ពីក្លឹបWest Ham បានបដិសេធមិនបន្តកិច្ចសន្យា Samir Nasri ក្រោយបញ្ចប់រដូវកាល២០១៨-២០១៩ខ្សែបម្រើរូបនេះបានសម្រេចចុះហត្ថលេខាជាមួយក្រុម Anderlechtនៅលីកកំពូលបែលហ្សិក ដែលធ្វើអោយ រូបគេបានវិលត្រលប់ជួបជុំជាមួយអតីតមិត្តរួមក្រុម Manchester City គឺVincent Kompany។

កីឡាករអន្តរជាតិបារាំងវ័យ៣២ ឆ្នាំ បានក្លាយជាកីឡាករ(Free Transfer)គ្មានតម្លៃខ្លួនក្រោយពី West Ham មិនបន្តកិច្ចថ្មីបន្ទាប់ ពីរូបគេបាន ចុះហត្ថលេខាចូលរួមជាមួយក្រុមញញួរធំកាលពីថ្ងៃទី ៣១ ខែធ្នូ ២០១៨ កន្លង មកនិងចូលរួមបាន៦ប្រកួតក្រោយពេលផ្លាស់មកកាលពីពាក់រដូវកាលមុន។

គួររំលឹកឡើងវិញថាលោកKompany ដែលត្រូវបានតែងតាំងជាប្រធានគ្រប់គ្រងកីឡាកររបស់Underlech កាលពីខែមុនធ្លាប់បានចំណាយពេល៦ រដូវកាលលេងជាមួយ Nasri នៅ Man.City ។ Nasri ធ្លាប់ត្រូវបានច្បាប់ ធ្វើការហាមឃាត់មិនអោយចូលប្រកួតក្រោយរកឃើញ ប្រើប្រាស់សារធាតុហាមឃាត់ក្នុងអំឡុងពេល ១៨ ខែរូបនេះធ្លាប់បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួនពីរដងនិងពានរង្វាន់ EFL Cup បន្ទាប់ពីចំណាយ៣រដូវកាលជាមួយArsenalដោយគ្មានឈ្នះ ពានអ្វីសោះ។