Paris St-Germain បានចុះហត្ថលេខាលើខ្សែបម្រើ Ander Herrera ក្នុងកិច្ចសន្យារយៈពេលប្រាំឆ្នាំក្រោយពីរូបគេបញ្ចប់កិច្ចសន្យាជាមួយ Manchester United ។កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២៩ ឆ្នាំរូបនេះបានចូលរួមជាមួយនឹងម្ចាស់ជើងឯកបារាំង Ligue១ដោយឥតគិតថ្លៃបន្ទាប់ពីចំណាយពេលប្រាំរដូវកាលនៅទឹកដី Old Trafford ក្រោយបរាជ័យលើការបន្តកិច្ចសន្យាថ្មីជាមួយក្លឹប។ខ្សែបម្រើកណ្តាលរូបនេះធ្លាប់បង្ហាញខ្លួនអោយជម្រើសជាតិ២ដងក្រោយផ្ទេរពីក្រុមBilbao មកPremier League កាលពី ឆ្នាំ២០១៤ ក្នុងតម្លៃ២៩លានផោន។

Herrera ស៊ុតបាល់បញ្ចូលទីចំនួន ២០ គ្រាប់និងAssist ២៧ លើកក្នុងការបង្ហាញខ្លួន១៨៧ លើកសម្រាប់ក្រុម ហើយជួយក្លឹបលើកពាន FA Cup League Cup និង Europa League ។ក្រោយបញ្ចប់ការចុះហត្ថលេខាផ្ទេរជាផ្លូវការ Herrera បាននិយាយថា: Paris St-Germain គឺជាក្លឹបដ៏អស្ចារ្យ ។